ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩
ប្រព័ន្ធផ្សព្វផ្សាយសន្តិសុខ cell បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍នេះថាបានរឹបអូសរថយន្តបង្កប់គ្រាប់បែកចំនួន៣គ្រឿងស្ថិតនៅក្នុងតំបន់ផ្សេងៗក្នុងខេត្ត Nineveh ខណៈដែលបង្ហាញថាគ្រាប់បែកក្នុងរថយន្តត្រូវបានបំផ្ទុះនៅនឹងកន្លែង។ នៅក្នុងសេចក្តីប្រកាសព័ត៌មាន Cell បានរាយការណ៍ថាដោយផ្អែកលើព័ត៌មានស៊ើបការណ៍ដ៏ពិតប្រាកដកម្លាំងរួមមកពីកងពលតូចលេខ៦០ នៃកងពលធំលេខ២០ និងកងកម្លាំង al-Hashd al-Ashaeri បានរឹបអូសយានយន្តដែលបង្កប់គ្រាប់បែកចំនួន៣គ្រឿងស្ថិតនៅភាគនិរតីបឹង Sinisla និងភាគអាគ្នេយ៍ភ្នំ Munayef។ ក្រោយមកកងកម្លាំងក៏បានធ្វើការបំផ្ទុះដោយមិនបង្កការខាតបង់អ្វីឡើយ។ គួររំលឹកថាអំពើហិង្សានៅក្នុងប្រទេសបានកើនឡើងបន្ថែមទៀតជាមួយនឹងការកើតមាននៃពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលបានប្រកាសរដ្ឋអ៊ីស្លាមរបស់ពួកគេស្ថិតនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីកាលពីឆ្នាំ២០១៤។ ប្រទេសអ៊ីរ៉ាក់បានប្រកាសពីការដួលរលំនៃឥទ្ធិពលដែនដីអ៊ីស្លាមកាលពីខែវិច្ឆិកាឆ្នាំ២០១៧ ជាមួយនឹងការកាន់កាប់ឡើងវិញលើទីក្រុង Rawa ដែលជាទីក្រុងមួយស្ថិតនៅលើព្រំដែនភាគខាងលិចរបស់ខេត្ត Anbar និងព្រំដែនស៊ីរីដែលជាបន្ទាយចុងក្រោយរបស់ក្រុមនេះស្ថិតនៅក្នុងប្រទេសអ៊ីរ៉ាក់៕