ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩
ប៉ូលិសនៅប្រទេសអ៊ៀរឡង់ខាងជើងចាប់ខ្លួនបុរសម្នាក់ដែលស្ថិតនៅក្រោមច្បាប់ភេរវកម្មបន្ទាប់ពីឧបករណ៍ផ្ទុះមួយត្រូវរកឃើញនៅតំបន់ Strabane ភាគខាងលិចទីក្រុង Tyrone។ អ្នកស្រុកជាច្រើនត្រូវជម្លៀសចេញនៅតំបន់ Church View កាលពីថ្ងៃសៅរ៍នេះ បន្ទាប់ពីការរកឃើញ “វត្ថុដែលគួរឱ្យសង្ស័យ” ដែលធ្វើឱ្យមានការជូនដំណឹងអំពីសន្តិសុខសុវត្ថិភាព។ ប្រជាជនត្រូវអនុញ្ញាតឱ្យវិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញនៅព្រឹកថ្ងៃអាទិត្យនេះ៕