ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩
កងទ័ពទួរគី និងសហរដ្ឋអាមេរិកចាប់ផ្តើមល្បាតរួមគ្នាដើម្បីបង្កើត “តំបន់សុវត្ថិភាព” មួយនៅតាមព្រំដែនរបស់ប្រទេសស៊ីរីជាមួយប្រទេសទួរគី។ បច្ចុប្បន្នតំបន់នេះត្រូវគ្រប់គ្រងដោយកងកម្លាំង YPG ឃឺដដែលគាំទ្រដោយសហរដ្ឋអាមេរិក។ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័ររាយការណ៍ថា កាលពីថ្ងៃអាទិត្យរថយន្តដែលមានទង់ជាតិទួរគីចូលរួមជាមួយកងកម្លាំងទាំងនោះនៅក្នុងប្រទេសស៊ីរីដែលមានទង់ជាតិអាមេរិកចម្ងាយប្រមាណជា៩ម៉ាយល៍ (១៥ គីឡូម៉ែត្រ) ភាគខាងកើតនៃទីក្រុងតាមបណ្តោយព្រំដែនរបស់ប្រទេសទួរគីគឺតំបន់ Akcakale។ កាលពីខែសីហា មន្រ្តីយោធារបស់ប្រទេសទួរគី និងអាមេរិកបានព្រមព្រៀងបង្កើតតំបន់សុវត្ថិភាពមួយនៅភាគខាងជើងប្រទេសស៊ីរី និងអភិវឌ្ឍច្រករបៀងសន្តិភាពមួយដើម្បីជួយសម្រួលដល់ការវិលត្រឡប់របស់ប្រជាជនស៊ីរីដែលបានផ្លាស់ទីលំនៅ។ សម្ព័ន្ធមិត្តអូតង់ទាំងពីរក៏បានព្រមព្រៀងគ្នាបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការរួមគ្នាមួយផងដែរ៕
