យោធាអ៊ីរ៉ាក់សម្លាប់ភេរវកររដ្ឋអ៊ីស្លាម៤នាក់ក្នុងខេត្ត Salahuddin

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី0៨ ខែកញ្ញា ឆ្នាំ២០១៩

ក្រុមយោធាអ៊ីរ៉ាក់បាននិយាយថាយុទ្ធជនរបស់ខ្លួនបានសម្លាប់សមាជិកក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម​ចំនួន៤នាក់នៅក្នុងខេត្ត Salahuddin។ មជ្ឈមណ្ឌលព័ត៌មាននៃកងកម្លាំងចលនានិយម​បាននិយាយ​នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃអាទិត្យនេះថា​ កម្លាំងកងពលតូចលេខ៦នៃកងកំលាំង​ចលនានិយម​បានសម្លាប់សកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមចំនួន៤នាក់ក្នុងកំឡុងពេលប្រតិបត្តិការសន្តិសុខ​នៅលើភ្នំ Makhoul ភាគឦសាននៃខេត្ត Salahuddin។ យោងតាមសេចក្តីប្រកាសនេះ​បានឱ្យដឹង​ផងដែរថាការស្វែងរកបានធ្វើឡើងសម្រាប់ក្រុមសកម្មប្រយុទ្ធ IS ផ្សេងទៀតដែលស្ថិតនៅក្នុងតំបន់​នោះ។ គួរបញ្ជាក់ថាកងកម្លាំងចលនានិយមគឺជាសម្ព័ន្ធមិត្តនៃកងកំលាំងប្រដាប់អាវុធស្ម័គ្រចិត្ត Shia ដែលគាំទ្រយ៉ាងសកម្មក្នុងយុទ្ធនាការយោធារបស់រដ្ឋាភិបាលអ៊ីរ៉ាក់ប្រឆាំងនឹងក្រុម IS ចាប់តាំងពី​ឆ្នាំ២០១៤ នៅពេលនោះពួកគេត្រូវបានបង្កើតដោយក្រុមបព្វជិតជាន់ខ្ពស់ Shia ដើម្បីប្រឆាំងនឹង​ក្រុមជីហាដនិយម។ កងកម្លាំងចលនានិយមនេះទទួលបានការទទួលស្គាល់ជាផ្លូវការថាជាកម្លាំងជាតិ​កាល​ពីចុងឆ្នាំ២០១៦ ដោយស្ថិតនៅក្រោមបញ្ជារបស់នាយករដ្ឋមន្រ្តីដែលជាមេបញ្ជាការកំពូលនៃ​កង​កម្លាំង​ប្រដាប់អាវុធ៕

LEAVE A REPLY

Please enter your comment!
Please enter your name here