ប្រភពព័ត៌មានពី RT ផ្សាយថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ ហ្គូតែរ៉េស មានប្រសាសន៍ថា ក្រុមជ្រុលនិយមអ៊ីស្លាម (IS អតីត ISIS) នៅតែតស៊ូក្នុងប្រទេសអាហ្វហ្គានីស្ថានទោះបីជាមានប្រតិបត្តិការប្រឆាំងចំពោះក្រុមនោះពីរដ្ឋាភិបាល និងកងកម្លាំងអន្តរជាតិក៏ដោយ។ ប្រធានអង្គការសហប្រជាជាតិមានប្រសាសន៍ក្នុងរបាយការណ៍មួយទៅកាន់ក្រុមប្រឹក្សាសន្តិសុខដែលផ្សព្វផ្សាយនៅថ្ងៃច័ន្ទថា នៅអំឡុងពេលពាក់កណ្តាលខែមិថុនា និងដើមខែកញ្ញាមានឧប្បត្តិហេតុចំនួន១៨៣ករណីដែលគេសន្មតថាធ្វើឡើងដោយអ្នកប្រយុទ្ធ IS និងមានឧប្បត្តិហេតុចំនួន ៩៣ករណីក្នុងអំឡុងពេលដូចគ្នាក្នុងឆ្នាំ២០១៨។ របាយការណ៍របស់លោក ហ្គាតធ័រ ត្រូវគេសរសេរមុនពេលដែលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បញ្ចប់កិច្ចប្រឹងប្រែងជិតមួយឆ្នាំដើម្បីឈានដល់ដំណោះស្រាយនយោបាយជាមួយក្រុមតាលីបង់នៅថ្ងៃសៅរ៍។ លោក ហ្គូតែរ៉េស មានប្រសាសន៍ថា កិច្ចពិភាក្សារវាងអាមេរិក និងតាលីបង់ ការសន្ទនារវាងភាគីអាហ្វហ្គានីស្ថាននៅកាតា និងពង្រឹងកិច្ចខិតខំប្រឹងប្រែងដើម្បីកសាងការមូលមតិគ្នាក្នុងតំបន់ស្តីពីសន្តិភាពផ្តល់ភាពសុទិដ្ឋិនិយមហើយលោកបន្ថែមថា ដំណើរការសន្តិភាពផ្លូវការមួយនឹងចាប់ផ្តើមឆាប់ៗនេះ៕
