ស្ត្រីបាត់បង់ឪពុក៖ ខ្ញុំស្រឡាញ់អ្នក ខ្ញុំចង់ជួបអ្នក

0

ប្រភពព័ត៌មាន The Asahi Shimbun ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩

ពិធីកាន់ទុករំលឹកខួបត្រូវបានធ្វើឡើងនៅកន្លែងផ្សេងៗនៃសហរដ្ឋអាមេរិកនៅថ្ងៃទី១១ នៃការវាយ ប្រហារភេរវកម្មនៅអាមេរិកដែលមានមនុស្សសរុបចំនួន២,៩៧៦នាក់ក្នុងនោះមានជនជាតិជប៉ុន ២៤នាក់បានស្លាប់ ហើយបើគិតចាប់តាំងពីថ្ងៃវាយប្រហារមកមានរយៈពេល១៨ឆ្នាំហើយ។ ក្រុម គ្រួសារអ្នកស្លាប់បានត្អូញត្អែរអំពីការបាត់បង់ជាបន្ត ហើយប្រធានាធិបតីអាមេរិកលោក ត្រាំ បាន សង្កត់ធ្ងន់លើភាពចាំបាច់ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។ នៅ “Ground Zero” មជ្ឈមណ្ឌល​ពាណិជ្ជកម្មពិភពលោកក្នុងទីក្រុងញូវយ៉កជាកន្លែងដែលយន្តហោះ២គ្រឿងបានបើកបុកជាបន្តបន្ទាប់ ហើយបណ្តាលឲ្យមនុស្ស២,៧៥៣នាក់ស្លាប់ ក្រុមគ្រួសារជនរងគ្រោះបានអានឈ្មោះជនរងគ្រោះ និងរៀបរាប់អំពីការចងចាំ។ ស្ត្រីដែលបានបាត់បង់ឪពុករបស់នាងបាននិយាយថា “ខ្ញុំស្រឡាញ់អ្នក ខ្ញុំចង់ជួបអ្នក ខ្ញុំថែរក្សា អនុស្សាវរីយ៍ ដែលអ្នកបានផ្តល់ឱ្យខ្ញុំជាមួយកូន៥នាក់ និងចៅ១៦នាក់។ ខ្ញុំប្រាកដថាអ្នកនឹងមានមោទនភាព។ ចំពោះស្ត្រីដែលបាត់បង់កូនប្រុសរបស់គាត់បាននិយាយថា “ខ្ញុំនឹងចងចាំជានិច្ចនូវរបៀបដែលអ្នករស់នៅ មិនមែនពីរបៀបដែលអ្នកចាកចេញ​ពីពិភពលោកនេះ​ទេ”។ លោកស្រី Nina Haritos អាយុ៦៥ឆ្នាំ ដែលបានទៅមើលកន្លែងកើតហេតុជាលើកដំបូង​ចាប់តាំងពីការស្លាប់របស់បងប្អូនជីដូនមួយរបស់គាត់គឺលោកស្រី Jacqueline Donoban អាយុ ៣៤ឆ្នាំបានរាយការណ៍នៅក្នុងបទសម្ភាសន៍ថា “ខ្ញុំនៅតែឈឺចាប់រហូតមកដល់ពេលនេះ។ ចំពោះ​ហេតុការណ៍ដែលកើតឡើងនៅថ្ងៃនោះធ្វើឲ្យពិភពលោកមានការប្រែប្រូល។ ខ្ញុំពិតជាឈឺចាប់ខ្លាំង​ណាស់”។ ប្រធានាធិបតីអាមេរិកលោក ត្រាំ បានចូលរួមក្នុងពិធីដែលបានប្រារព្ធធ្វើឡើងនៅក្នុងក្រសួង ការពារជាតិនៅជិតទីក្រុងវ៉ាស៊ីនតោនដែលមានជនរងគ្រោះចំនួន១៨៤នាក់បូជាជីវិត។ លោក ត្រាំ ទើបតែបានប្រកាសលុបចោលកិច្ចចរចាសន្តិភាពជាមួយក្រុមតាលីបង់ ឧទ្ទាមអាហ្វហ្គានីស្ថាន​នៅថ្ងៃ​ទី៧។ គេនិយាយថាពួកតាលីបង់បានរក្សាទុកក្រុមអាល់កៃដាដែលជាក្រុមភេរវករអន្តរជាតិ ដែលទទួល​ខុសត្រូវចំពោះការវាយប្រហារភេរវកម្ម។ នៅក្នុងពិធីនោះលោកបានមានប្រសាសន៍ថា “យើងនឹង​ទៅកន្លែង​ណាដែលមានពួកគេ និងប្រើកម្លាំងដែលមិនធ្លាប់មានពីមុន” ដើម្បីដោះស្រាយបញ្ហា​នៅពេល​មានការវាយប្រហារភេរវកម្មម្តងទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here