ប្រភពព័ត៌មានពី RT ផ្សាយថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩
រដ្ឋមន្រ្តីក្រសួងព័ត៌មានរបស់ប្រទេសស៊ូដង់មានប្រសាសន៍នៅថ្ងៃពុធថា ប្រធានាធិបតីស៊ូដង់ខាងត្បូង និងមេដឹកនាំឧទ្ទាមលោក រីក ម៉ាឆា យល់ព្រមបង្កើតរដ្ឋាភិបាលអន្តរកាលមួយនៅពាក់កណ្តាលខែវិច្ឆិកា។ ភ្នាក់ងារព័ត៌មាននិយាយថា បុរសទាំងពីរចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយនៅឆ្នាំមុនដើម្បីបញ្ចប់សង្រ្គាមស៊ីវិលដែលសម្លាប់មនុស្សចំនួនរាប់សែននាក់ មានការផ្លាស់ទីលំនៅមួយភាគបីនៃចំនួនប្រជាជន និងការបំផ្លាញសេដ្ឋកិច្ច។ លោក ម៉ាឆា ធ្វើដំណើរទស្សនកិច្ចដ៏កម្រទៅកាន់រដ្ឋធានីជូបានៅសប្តាហ៍នេះដើម្បីជួបជាមួយលោក គីរី។ រដ្ឋមន្រ្តីក្រសួង លោក ម៉ៃឃើលម៉ាក់ឌីលៀត ប្រាប់អ្នកសារព័ត៌មានថាភាគីទាំងអស់យល់ព្រមបង្កើតរដ្ឋាភិបាលអន្តរកាលមួយនៅត្រឹមថ្ងៃទី១២ ខែវិច្ឆិកា។ កិច្ចព្រមព្រៀងនៅឆ្នាំមុនអំពាវនាវឱ្យរដ្ឋាភិបាលធ្វើការបង្រួបបង្រួមត្រូវគេពន្យាពេល ពីព្រោះរដ្ឋាភិបាលនិយាយថាខ្លួនមិនមានថវិកាគ្រប់គ្រាន់ដើម្បីផ្តល់មូលនិធិដល់ការរំសាយអាវុធ និងការធ្វើសមាហរណកម្មសង្គមនៃក្រុមប្រដាប់អាវុធទាំងអស់នោះទេ៕
