ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩
មេប៉ូលិសបាននិយាយថា ប៉ូលិសមានសំណាងខណៈដែលពួកគេរកឃើញគ្រាប់បែកមួយ នៅក្នុងទីក្រុង Londonderry ប្រទេសអ៊ៀរឡង់ខាងជើងកាលពីយប់ថ្ងៃច័ន្ទ។ មន្រ្តីជឿថា New IRA មានគំនិតរៀបចំផែនការដាក់ឧបករណ៍ផ្ទុះដែលរចនាឡើងដើម្បីសម្លាប់មន្ត្រីប៉ូលិសនៅតំបន់ Creggan។ លោក Byrne ក៏បានបន្ថែមទៀតថា លោកមានការព្រួយបារម្ភចំពោះសមាជិកក្រុមប្រឆាំងនឹងសាធារណរដ្ឋដែលកំពុងត្រូវបានគេប្រើរៀបចំជាយុទ្ធសាស្ត្រ និងសកម្មភាពរបស់ពួកគេក៏មានកើនឡើងផងដែរ៕
