មនុស្សមិនតិចជាង២០នាក់ស្លាប់នៅថ្ងៃបោះឆ្នោតប្រធានាធិបតីអាហ្វហ្គានីស្ថាន

0
An Afghan policeman stands guard after an explosion near the police headquarters in Kabul, Afghanistan, Wednesday, Aug. 7, 2019. A suicide car bomber targeted the police headquarters in a minority Shiite neighborhood in western Kabul on Wednesday, setting off a huge explosion that wounded dozens of people, Afghan officials said. The Taliban claimed responsibility for the bombing. (AP Photo/Rafiq Maqbool)

ប្រភពព័ត៌មាន TASS ផ្សាយថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩

ទូរទស្សន៍ប៉ុស្តិ៍លេខ១ រាយការណ៍ពីសេវាវេជ្ជសាស្ត្រថាយ៉ាងហោចណាស់មានមនុស្សចំនួន ២៤នាក់​ស្លាប់ និង៣១នាក់ផ្សេងទៀតរងរបួសក្នុងការផ្ទុះមួយកើតឡើងនៅថ្ងៃអង្គារ៍​នៅជិតកន្លែងប្រមូល​ផ្តុំនៃ​ការបោះឆ្នោតធ្វើឡើងដោយប្រធានាធិបតីអាហ្វហ្គានីស្ថានក្នុងខេត្តប៉ាវ៉ាវ៉ាប្រទេសអាហ្វហ្គានីស្ថាន។ ប្រភពរាយការណ៍មុននោះថាការផ្ទុះចំនួនពីរធ្វើឱ្យកក្រើកស្រុក    ខណៈដែលមានមនុស្សពីរបីពាន់នាក់​ប្រមូលផ្តុំគ្នាសម្រាប់ការជួបជុំនេះ។ ក្រុមការងាររចនាសម្ព័ន្ធថាមពលអាហ្វហ្គានីស្ថានបញ្ជាក់ថាគ្រាប់​បែកមួយក្នុងចំណោមគ្រាប់បែកទាំងនោះគឺជាឧបករណ៍ផ្ទុះដែលដាក់នៅក្រោមរថយន្តសេវាកម្មសន្តិ​សុខ។ មិនទាន់មានអង្គការជ្រុលនិយមណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ។ ការផ្ទុះកើតឡើងនៅពេលដែលលោក ហ្គានី ជិតចាប់ផ្តើមថ្លែងសុន្ទរកថា។ លោកប្រធានាធិបតី​មិន​រងរបួស​ទេ។ បុគ្គលិករបស់គាត់ធ្វើការសម្រេចចិត្តធ្វើកម្មវីធីបន្តទៀត។ ការបោះឆ្នោតប្រធានាធិបតី​អាហ្វហ្គានីស្ថាន​ត្រូវគេគ្រោងធ្វើនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩ ។ ផែនការមុនៗធ្លាប់ស្នើឱ្យមានការ​បោះឆ្នោត​នៅថ្ងៃទី២០ ខែកក្កដា ប៉ុន្តែផែនការនោះត្រូវគេរៀបចំឡើងវិញពីរបីដង​រហូតមកដល់​ពេលនេះ។ លោក ហ្គានី ដឹកនាំប្រទេសតាំងពីឆ្នាំ២០១៤។ រដ្ឋធម្មនុញ្ញអាហ្វហ្គានីស្ថាននិយាយថា ប្រធានាធិបតីត្រូវបានគេបោះឆ្នោតជ្រើសរើសរយៈពេល៥ឆ្នាំ ហើយអាចត្រូវគេជ្រើសតាំងសម្រាប់​អាណត្តិទី២៕

An Afghan policeman stands guard after an explosion near the police headquarters in Kabul, Afghanistan, Wednesday, Aug. 7, 2019. A suicide car bomber targeted the police headquarters in a minority Shiite neighborhood in western Kabul on Wednesday, setting off a huge explosion that wounded dozens of people, Afghan officials said. The Taliban claimed responsibility for the bombing. (AP Photo/Rafiq Maqbool)

LEAVE A REPLY

Please enter your comment!
Please enter your name here