ប្រភពព័ត៌មានពី The Asahi Shimbun ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩
ការវាយប្រហារទៅលើទីតាំងប្រេងរបស់អារ៉ាប៊ីសាអូឌីតបង្កភាពតានតឹងរវាងអាមេរិកដែលអះអាងថា “ការងារអ៊ីរ៉ង់” និងភាគរយនៃការបដិសេធមិនឲ្យអ៊ីរ៉ង់ចូលរួមកំពុងតែកើនឡើង។ ទោះយ៉ាងណាក៏ប្រទេសទាំងពីរចង់ចៀសវាងការប៉ះទង្គិចគ្នា ដូច្នេះហើយទើបពួកគេស្វែងរកការពិភាក្សាគ្នា។ អាថ៌កំបាំងជុំវិញការវាយប្រហារកាន់តែស៊ីជម្រៅ។ សារព័ត៌មានបានរាយការណ៍ថាបើតាមសំដីលោក ត្រាំ នៅសេតវិមានកាលពីថ្ងៃទី១៦ថាអាចនឹងកើតមានសង្រ្គាមជាមួយនឹងអ៊ីរ៉ង់ “យើងមានកងទ័ពខ្លាំងបំផុតនៅលើពិភពលោក យើងកំពុងត្រៀមច្រើនជាងប្រទេសណាៗទាំងអស់។ ប៉ុន្តែបើសិនជាអាច ខ្ញុំមិនចង់មានសង្រ្គាមទេ”។ ថ្ងៃមុនគាត់បានសរសេរនៅលើ Tweet ថា “ខ្ញុំនឹងត្រៀមខ្លួនសម្រាប់ការប្រយុទ្ធដោយផ្អែកលើលទ្ធផលនៃការផ្ទៀងផ្ទាត់” ប៉ុន្តែគាត់មានការប្រុងប្រយ័ត្ន។ អាមេរិក និងអារ៉ាប់ប៊ីសាអូឌីតកំពុងមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធទាំងផ្នែកយោធា និងផ្នែកសេដ្ឋកិច្ច។ ជុំវិញការវាយប្រហារនេះរដ្ឋមន្រ្តីការបរទេសអាមេរិក Pompeo បានលើកភ្លាមៗថាចង់រួមគ្នា ជាមួយអារ៉ាប៊ីសាអ៊ូឌីតប្រឆាំងនឹងអ៊ីរ៉ង់ ប៉ុន្តែលោក ត្រាំ មិនលើកយកមកនិយាយទេ។ នៅពេល អ្នកយកព័ត៌មានសួរនៅថ្ងៃទី១៦ថា “តើអ្នកបានឃើញភស្តុតាងដែលថាអ៊ីរ៉ង់នៅពីក្រោយទេ?” មានចម្លើយថា “នោះជាការពិត” មានអ្នកសារព័ត៌មានផ្សេងទៀតសួរថា “តើអ៊ីរ៉ង់ជាអ្នកទទួលខុសត្រូវឬ?” ចម្លើយភ្លាមៗថា “ខ្ញុំមិនបាននិយាយអញ្ជឹងទេ។ ហេតុអ្វីបានជាអ្នកនិយាយដូច្នេះ?” នៅពីក្រោយរឿងនេះវាហាក់ដូចជាមានបំណងចង់ចៀសវាងមិនឲ្យកើតមានសង្រ្គាមទេ៕









