ប្រភពព័ត៌មានពី RT ផ្សាយថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩
ប៉ូលិសបារាំងបណ្តេញជនចំណាកស្រុកប្រមាណជា៨០០នាក់ចេញពីជំរំមួយនៅភាគខាងជើងកំពង់ផែ Dunkirk។ ភ្នាក់ងារព័ត៌មាន AFP ផ្សាយថា កិច្ចការនៅថ្ងៃអង្គារ៍ធ្វើឡើងក្រោយពីមានសេចក្តីសម្រេចពីតុលាការថាជំរំនោះក្លាយជាកន្លែងគ្រោះថ្នាក់ដល់សុខភាព និងសន្តិសុខ។ ចៅហ្វាយក្រុងហ្គ្រេនសិនស៊ីបើកកន្លែងហាត់ប្រាណដល់ជនចំណាកស្រុកនៅខែធ្នូដើម្បីឱ្យពួកគេហាត់ប្រាណរក្សាគ្រួសារឱ្យជៀសផុតពីភាពត្រជាក់ ហើយគេគ្រោងនឹងបិទវានៅពេលដល់រដូវមានអាកាសធាតុក្តៅ។ មនុស្សចំនួនរាប់រយនាក់ផ្សេងទៀតភាគច្រើនជាយុវជនអ៊ីរ៉ាក់ ជនជាតិឃឺដចាប់ផ្តើមបោះជំរំនៅជុំវិញកន្លែងនោះខណៈពួកគេរងចាំឱកាសទៅដល់ចក្រភពអង់គ្លេស។ ប៉ូលិសដាក់ជនចំណាកស្រុកនៅលើឡានក្រុងដើម្បីនាំពួកគេទៅកាន់ទីជម្រកនៅកន្លែងផ្សេងទៀតដែលពួកគេអាចដាក់ពាក្យសុំសិទិ្ធជ្រកកោន។ ចំនួនមនុស្សសរុបចំនួន៨១១នាក់ក្នុងនោះមានយុវជនចំនួន៥០៦នាក់ និងអនីតិជនចំនួន ៥៨នាក់ដែលត្រូវគេនាំចេញពីកន្លែងហាត់ប្រាណ និងជំរំបណ្តោះអាសន្ន៕
