ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩
រដ្ឋាភិបាលរបស់អធិការបតី Angela Merkel យល់ព្រមពង្រីកការចូលរួមផ្នែកយោធារបស់អាឡឺម៉ង់នៅក្នុងសម្ព័ន្ធអន្តរជាតិប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាម (IS អតីត ISIS)។ អ្នកនាំពាក្យរបស់លោក Merkel គឺលោកស្រី Ulrike Demmer និយាយកាលពីថ្ងៃពុធថារដ្ឋាភិបាលបានពង្រីកការបណ្តុះបណ្តាល Bundeswehr ដល់កងកម្លាំងអ៊ីរ៉ាក់រហូតដល់ថ្ងៃទី៣១ ខែតុលាឆ្នាំ ២០២០។ យន្តហោះឈ្លបយកការណ៍ Tornado ដែលមានមូលដ្ឋាននៅ Jordan និងយន្តហោះចាក់ប្រេងរបស់អាឡឺម៉ង់សម្រាប់បេសកកម្មប្រឆាំង IS នឹងបន្តប្រតិបត្តិការរហូតដល់ថ្ងៃទី៣១ ខែមីនាឆ្នាំក្រោយនេះផងដែរ។ យោងតាម Demmer ការងាររបស់សម្ព័ន្ធអន្តរជាតិបង្កើតលទ្ធផលគួរជាទីពេញចិត្តជាមួយនឹងការបរាជ័យរបស់ក្រុមភេរវករនៅក្នុងប្រទេសអ៊ីរ៉ាក់។ បេសកកម្មនេះផ្តោតលើការចូលរួមរបស់យោធាអាឡឺម៉ង់ដែលមានកងទ័ពសរុប៧០០នាក់៕
