ក្រសួងការបរទេសប៉ាគីស្ថានរិះគន់ប្រទេសឥណ្ឌាចំពោះការលើកឡើងអំពីតំបន់កាស្មៀរ

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩

ក្រុងអ៊ីស្លាម៉ាបាដរងនូវកម្តៅឆាបឆេះសារជាថ្មីកាលពីថ្ងៃពុធនេះនៅក្រុងញ៉ូវដេលី បន្ទាប់ពី​រដ្ឋមន្រ្តី​ការបរទេសឥណ្ឌាប្តេជ្ញាដណ្តើមយកចំណែករបស់ប្រទេសប៉ាគីស្ថាននៅតំបន់កាស្មៀរដែលកំពុងមាន​ជម្លោះ។ ក្រសួងការបរទេសប៉ាគីស្ថាននិយាយថា “យើងសូមថ្កោលទោសនិងបដិសេធយ៉ាងខ្លាំង​ចំពោះ​ការលើកឡើងនិងការមិនទទួលខុសត្រូវដែលបានធ្វើឡើងដោយរដ្ឋមន្ត្រីការបរទេសឥណ្ឌានេះ។ សេចក្តីថ្លែងការណ៍ដែលមិនមានការទទួលខុសត្រូវ និងវាងវៃបែបនេះមានសក្តានុពលក្នុងការបង្កើន​ភាពតានតឹងបន្ថែមទៀត និងបង្កអន្តរាយដល់សន្តិភាព និងសន្តិសុខក្នុងតំបន់យ៉ាងធ្ងន់ធ្ងរផងដែរ”។ សេចក្តីថ្លែងការណ៍នេះធ្វើឡើងប៉ុន្មានម៉ោងបន្ទាប់ពីលោក Subrahmanyam Jaishankar ប្រាប់សន្និសីទកាសែតកាលពីថ្ងៃអង្គារថា តំបន់កាស្មៀរដែលគ្រប់គ្រងដោយប៉ាគីស្ថានគឺជាផ្នែកមួយនៃ​ប្រទេសឥណ្ឌា ហើយយើងរំពឹងថាថ្ងៃណាមួយយើងនឹងមានយុត្តាធិការលើវា៕

LEAVE A REPLY

Please enter your comment!
Please enter your name here