ប្រភពព័ត៌មានពី Cyware ផ្សាយថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩
យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអារ៉ាប៊ីសាអូឌីតបង្ហាញថា ប្រទេសអារ៉ាប់ប៊ីសាអូឌីតឈ្នះសមាជិកភាពធ្វើជាគណៈគ្រប់គ្រងអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ។ ព្រះរាជាណាចក្រនេះទទួលបានការបោះឆ្នោតជ្រើសរើសឱ្យធ្វើជាក្រុមប្រឹក្សាភិបាលនៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) នៅថ្ងៃព្រហស្បតិ៍។ បច្ចុប្បន្នទីក្រុងរីយ៉ាដខ្វះមុខងារជាអ្នកគ្រប់គ្រងកម្មវិធីថាមពលនុយក្លេអ៊ែរ ប៉ុន្តែមន្រ្តី IAEA ធ្លាប់និយាយនៅខែមេសាថា ព្រះរាជាណាចក្រនេះរំពឹងថានឹងបញ្ចប់ម៉ាស៊ីនរ៉េអាក់ទ័រដំបូងរបស់ខ្លួននៅដំណាច់ឆ្នាំនេះ។ គណៈអភិបាលរៀបចំគោលនយោបាយ និងរបាយការណ៍របស់ IAEA ជាច្រើន ហើយថែមទាំងរៀបចំអនុសាសន៍ថវិកា និងសមាជិកភាពដែលជាទូទៅប្រជុំប្រាំដងក្នុងមួយឆ្នាំ។ ក្រុមឃ្លាំមើលនេះមានវត្តមានក្នុងចំណងជើងរបស់ប្រព័ន្ធផ្សព្វផ្សាយភាគច្រើនទាក់ទងនឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ព្រោះថាពួកគេមានភារកិច្ចត្រួតពិនិត្យកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់៕
