ប្រភពព័ត៌មានពី The Asahi Shimbun ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩
Q: ថ្មីៗនេះមានព័ត៌មានជាច្រើនដែលថាប្រទេសកូរ៉េខាងជើងបានបាញ់បង្ហោះមីស៊ីលមែនដែរទេ?
A: កូរ៉េខាងជើងបានបាញ់មីស៊ីលចំនួន ៨ដងក្នុងរយៈពេលជាង១ខែចាប់ពីថ្ងៃទី២៥ ខែកក្កដាមក។ រដ្ឋាភិបាលជប៉ុនបានធ្វើការវិភាគថាភាគច្រើនជាប្រភេទមីស៊ីលផ្លោងរយៈចម្ងាយខ្លីដែលរំលោភលើ សេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
Q: តើមានការខូចខាតអ្វីដែរទេ?
A: ទោះបីជាគ្រាប់មីស៊ីលបានបាញ់លើសមុទ្រជប៉ុនក៏ដោយ ប៉ុន្តែមិនបានមកដល់តំបន់សេដ្ឋកិច្ច ផ្តាច់មុខ (EEZ) ដែលជាតំបន់នេសាទត្រី និងស្វែងរកធនធានរ៉ែដោយសេរីនោះទេ។
Q: និយាយអញ្ជឹង ទុកចិត្តហើយមែនទេ?
A: ទេ! ខ្ញុំមិនអាចកក់ក្តៅក្នុងចិត្តបានទេ៕









