ប្រភពព័ត៌មានពី BBC ចេញផ្សាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩
មនុស្សរាប់ពាន់នាក់ជាប់គាំងនៅទឹកដីព្រំដែនម៉ិកស៊ិកជាប់ព្រំដែនសហរដ្ឋអាមេរិក បន្ទាប់ពីការផ្លាស់ប្តូរគោលនយោបាយបង្កការលំបាកដល់អ្នកស្វែងរកសិទ្ធិជ្រកកោនចូលទឹកដីសហរដ្ឋអាមេរិក។ រដ្ឋបាលលោក ដូណាល់ ត្រាំ និយាយថាគោលនយោបាយទាំងនេះដើម្បីបញ្ឈប់ការធ្វើចំណាកស្រុកនៅតាមព្រំដែនភាគខាងត្បូងរបស់ខ្លួន ហើយប្រទេសម៉ិកស៊ិកត្រូវទទួលខុសត្រូវចំពោះសុវត្ថិភាពរបស់ពួកគេផងដែរ។ ប៉ុន្តែគោលនយោបាយនេះ បណ្តាលឱ្យមនុស្សរាប់ពាន់នាក់ស្ថិតក្នុងភាពគ្រោះថ្នាក់ដោយផ្ទាល់ឬយ៉ាងណា? ទន្ទឹមនឹងនេះអ្នកយកព័ត៌មានពីចំនួនប្រជាជនរបស់ BBC លោក Stephanie Hegarty បានទៅកាន់ព្រំដែនដើម្បីស្វែងយល់អំពីបញ្ហានេះ៕