ប្រតិភូតាលីបង់ និងអ្នកការទូតចិនជជែកពីកិច្ចពិភាក្សារបស់តាលីបង់ជាមួយអាមេរិក

0

ប្រភពព័ត៌មានពី RT ផ្សាយថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩

អ្នកតំណាងចលនាតាលីបង់ (ក្រុមខុសច្បាប់ក្នុងប្រទេសរុស្ស៊ី)ជួបជាមួយអ្នកការទូតចិននៅទីក្រុង​ប៉េកាំង​ដើម្បីពិភាក្សាអំពីស្ថានភាពជុំវិញការសន្ទនារបស់ក្រុមតាលីបង់ជាមួយរដ្ឋបាលសហរដ្ឋអាមេរិក និងកិច្ចព្រមព្រៀងស្តីពីការស្តារសន្តិភាពក្នុងប្រទេសអាហ្វហ្គានីស្ថាននៅ​ថ្ងៃអាទិត្យ។ យោងតាម​ប្រភព​ព័ត៌មានពីលោក Shaheen បញ្ជាក់ថា អនុប្រធានមេដឹកនាំតាលីបង់លោក Mullah Abdul Ghani Baradar ជួបជាមួយអ្នកតំណាងក្រសួងការបរទេសចិនសម្រាប់អាហ្វហ្គានីស្ថានលោក Deng Xijun នៅទីក្រុងប៉េកាំង។ ភាគីទាំងពីរជជែកគ្នាពីកិច្ចពិភាក្សារបស់ក្រុមតាលីបង់​ជាមួយមន្រ្តីរដ្ឋបាល​សហរដ្ឋអាមេរិក និងពីសេចក្តីព្រាងនៃកិច្ចព្រមព្រៀងសន្តិភាពមួយក្នុងអំឡុងពេល​ពិភាក្សានៅ​ប្រទេស​កាតា។ ប្រតិភូរបស់តាលីបបង់មានចំនួន៩នាក់។ សហរដ្ឋអាមេរិកចាប់ផ្តើមធ្វើការការចរចាដាច់​ដោយ​ឡែក​ពីគ្នាជាមួយក្រុមតាលីបង់នៅដើមរដូវស្លឹកឈើជ្រុះឆ្នាំ២០១៨។ រដ្ឋាភិបាលទីក្រុងកាប៊ុល​មិនបាន​ចូលរួមកិច្ចពិភ្សានោះទេ ហើយដំណឹងអំពីលទ្ធផលទទួលបានតែពីភាគីសហរដ្ឋអាមេរិកប៉ុណ្ណោះ។  ក្រោយពីមានកិច្ចពិភាក្សាចំនួន៩លើក អ្នកតំណាងសហរដ្ឋអាមេរិកដើម្បីសន្តិភាពនៅអាហ្វហ្គានីស្ថាន លោក Zalmay Khalilzad បញ្ជាក់នៅដើមខែកញ្ញាថា កិច្ចព្រមព្រៀងសន្តិភាពជាគោលការណ៍​មួយ​ដែលគេឈានដល់ជាមួយក្រុមតាលីបង់។ ក្នុងចំណោមរឿងជាច្រើនទៀតក្នុងកិច្ចព្រមព្រៀងគេរំពឹងថា នឹងមានការដកទាហានអាមេរិច្រើនជាង៥,០០០នាក់ចេញពីប្រទេសអាហ្វហ្គានីស្ថាន។ ប៉ុន្តែក្រោយ​ពី​មានការវាយប្រហារភេរវកម្មនៅទីក្រុងកាប៊ុលសម្លាប់មនុស្ស១២នាក់ដែលក្នុងនោះ​មានទាហាន​អាមេរិក​ផងដែរនោះទើបប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានលុបចោលការប្រជុំរបស់​លោក​ជាមួយមេដឹកនាំតាលីបង់ ហើយដំបូងឡើយធានាធិបតីអាហ្វហ្គានីស្ថានលោក Ashraf Ghani គ្រោងនឹងរៀបចំនៅកិច្ចប្រជំក្នុងជំរំ David នៅថ្ងៃទី៨ ខែកញ្ញា៕

LEAVE A REPLY

Please enter your comment!
Please enter your name here