ប្រភពព័ត៌មានពី RT ផ្សាយថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩
កងទ័ពឥណ្ឌានិយាយថា ក្រុមសកម្មប្រយុទ្ធរាប់រយនាក់ត្រៀមខ្លួនរួចជាស្រេចដើម្បីចាកចេញពីប្រទេសប៉ាគីស្ថានឆ្លងចូលប្រទេសឥណ្ឌាក្រោយពីក្រុមអ៊ីស្លាមាបាដបោះបង់ជំរុំភេរវករនៅទីក្រុងបាឡាកត់។ ការវាយឆ្មក់តាមអាកាសទៅលើជំរំក្នុងទីក្រុងបាឡាកត់បណ្តាលឱ្យប្រទេសទាំងពីរប្រែក្លាយជាកើតសង្គ្រាមនៅខែកុម្ភៈ។ អគ្គមេបញ្ជាការកងទ័ពលោក Bipin Rawat ប្រាប់ក្រុមអ្នកយកព័ត៌មាននៅថ្ងៃចន្ទថា “ថ្មីៗនេះ ប៉ាគីស្ថានដំណើរការជំរំនៅក្រុងបាឡាកត់ឡើងវិញ”។ នាយឧត្តមសេនីយ៍មានប្រសាសន៍ថាជំរំនៅភាគខាងឥសាន្តនៃប្រទេសប៉ាគីស្ថានរងការបំផ្លាញពីយន្ដហោះឥណ្ឌានៅខែកុម្ភៈ ប៉ុន្តែឥឡូវនេះពួកគេបញ្ជូនប្រជាជនត្រឡប់ទៅជំរំនោះវិញ។ ការវាយប្រហារតាមអាកាសលើជំរំនៅបាឡាកត់ស្ទើរតែនាំប្រទេសជិតខាងធ្លាក់ចូលក្នុងភ្លើងសង្គ្រាម។ ប្រទេសឥណ្ឌាអះអាងថា ពួកគេបញ្ជូនយន្ដហោះទម្លាក់គ្រាប់បែកលើជំរំភេរវករដែលជាកម្មសិទ្ធិរបស់ក្រុមជីហាដ Ja Ja-e-Mohammed (JeM) លើទឹកដីប៉ាគីស្ថាន។ ពីមុនក្រុមនោះធ្វើការវាយប្រហារជាច្រើនលើកប្រឆាំងនឹងប្រទេសឥណ្ឌារួមទាំងធ្វើការបំផ្ទុះគ្រាប់បែកមួយនៅក្នុងស្រុក Pulwama នៃតំបន់កាស្មៀរដែលគ្រប់គ្រងដោយឥណ្ឌា ហើយហេតុការណ៍នោះសម្លាប់ប៉ូលិសយោធា៤០នាក់។ មន្ត្រីឥណ្ឌាចោទប្រកាន់ប្រទេសប៉ាគីស្ថានថា បានគាំទ្រក្រុមសកម្មប្រយុទ្ធដោយសម្ងាត់។ ក្រុមអ៊ីស្លាមាបាដធ្វើការបដិសេធដាច់ខាតថា ពួកគេមិនមានទំនាក់ទំនងជាមួយក្រុមភេរវករទេ។ ប៉ាគីស្ថានក៏អះអាងផងដែរថា ការវាយប្រហារតាមអាកាសរបស់ឥណ្ឌានៅជិតក្រុងបាឡាកត់បណ្តាលឱ្យមានការខូចខាតនៅលើដី ហើយពួកគេចោទប្រកាន់លើទីក្រុងញូវដេលីថាបានបំពានអធិបតេយ្យភាពរបស់ខ្លួន។ការប្រទូសរ៉ាយរាលដាលបណ្តាលឱ្យមានការបាញ់ផ្លោងឆ្លងព្រំដែន និងការប្រយុទ្ធលើអាកាស។ អ្នកបើកយន្តហោះឥណ្ឌាម្នាក់ត្រូវគេបាញ់ទម្លាក់នៅដែនអាកាសប៉ាគីស្ថាន ហើយប៉ាគីស្ថានក៏ប្រគល់ទៅឱ្យឥណ្ឌាវិញដោយគ្មានគ្រោះថ្នាក់។ ពួកគេផ្លាស់ប្តូរមកមានកាយវិការរាក់ទាក់មួយចំនួន។ ទោះជាយ៉ាងណាទំនាក់ទំនងរបស់ពួកគេឈានដល់កម្រិតទាបនៅខែមុន ក្រោយពីប្រទេសឥណ្ឌាដកហូតសិទ្ធមកគ្រប់គ្រងដោយខ្លួនឯងរបស់តំបន់កាស្មៀរ។ ទីក្រុងញូវដេលីអះអាងថា សកម្មភាពនេះនឹងជួយប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងជំរុញសេដ្ឋកិច្ចនៅក្នុងតំបន់។ ប្រទេសប៉ាគីស្ថានរិះគន់យ៉ាងខ្លាំងចំពោះទង្វើនេះដោយនិយាយថា បំពានលើច្បាប់អន្តរជាតិ និងនាំឱ្យមានការបង្ហូរឈាមនៅតំបន់កាស្មៀ៕
