ប្រភពព័ត៌មានពី RT ផ្សាយថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩
កម្លាំងសន្តិសុខអាហ្វហ្គានីស្ថានគាំទ្រដោយសហរដ្ឋអាមេរិកធ្វើការវាយឆ្មក់លើកន្លែងលាក់ខ្លួនរបស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមនៅខេត្ត Helmand បណ្តាលឱ្យមានការបង្ហូរឈាមក្នុងពិធីជប់លៀងមង្គលការនៅក្បែរនោះបណ្តាលឲ្យជនស៊ីវិលជាច្រើននាក់ស្លាប់ និងរងរបួស។ ការវាយឆ្មក់លើកន្លែងលាក់ខ្លួនមានទីតាំងស្ថិតនៅកណ្តាលក្រុង Musa Qala នៅថ្ងៃអាទិត្យនេះ។ យោងតាមប្រភពពីមន្រ្តីមូលដ្ឋានបានឲ្យដឹងថា ទីតាំងគោលដៅជាកន្លែងដែលក្រុមតាលីបង់ និងក្រុមអាល់កៃដាប្រើប្រាស់ដើម្បីបណ្តុះបណ្តាលអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត។ ទោះជាយ៉ាងណាប្រតិបត្តិការនោះប្រែក្លាយទៅជាការសម្លាប់រង្គាលដោយពិធីជប់លៀងមង្គលការធ្វើឡើងដោយជនស៊ីវិលមួយក្រុមធំ។ ហេតុការណ៍នោះបង្កហេតុមិនល្អសម្រាប់ជនស៊ីវិលដោយសារមនុស្សយ៉ាងតិច៤០នាក់ស្លាប់ ក្នុងនោះមានកុមារ១២នាក់ និង១៣នាក់ផ្សេងទៀតរងរបួសក្នុងពេលប្រយុទ្ធដោយប្រើកាំភ្លើង។ ទាំងមន្ត្រីយោធាអាហ្វហ្គានីស្ថាន និងសហរដ្ឋអាមេរិកទទួលស្គាល់ការស្លាប់ និងរបួសរបស់ជនស៊ីវិល ហើយបន្ទោសការសម្លាប់រង្គាលទៅលើក្រុមសកម្មប្រយុទ្ធ។ ក្រៅពីជនស៊ីវិលមានអ្នកប្រយុទ្ធតាលីបង់២២នាក់ត្រូវគេសម្លាប់ និង១៤នាក់ជាជនជាតិបរទេស ហើយ៦នាក់ត្រូវគេចាប់ខ្លួន។ គេនិយាយថា មេបញ្ជាការជាន់ខ្ពស់តាលីបង់ចំនួន ៤នាក់ និងអភិបាលខេត្តរបស់តាលីបង់លោក Musa Qala ស្ថិតក្នុងចំណោមអ្នកស្លាប់។ គេនៅមិនទាន់ច្បាស់ទេថា កម្លាំងរដ្ឋាភិបាលស្លាប់ និងរបួសឬយ៉ាងណានោះទេក្នុងពេលវាយឆ្មក់នោះ។ អំពើហិង្សាក្នុងប្រទេសដែលរងការហែកហួរពីសង្រ្គាមកំពុងតែកើនឡើង ហើយជះឥទ្ធិពលយ៉ាងខ្លាំងដល់ជនស៊ីវិល។ ឧប្បត្តិហេតុក្នុងពិធីជប់លៀងពិធីមង្គលការកើតឡើងនៅរយៈពេលប៉ុន្មានថ្ងៃក្រោយពីអ្នកច្រូតកាត់៣២នាក់ស្លាប់ និង ៤០នាក់រងរបួសនៅពេលធ្វើកូដកម្មដោយយន្តហោះគ្មានមនុស្សបើករបស់សហរដ្ឋអាមេរិក។ ការបំផ្ទុះគ្រាប់បែកវាយប្រហារទៅលើក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS អតីត ISIS) ដោយពួកគេហាក់ដូចជាលាក់ខ្លួននៅក្នុងចំណោមកសិករ៕
