អ៊ីរ៉ាក់៖​ គណបក្សធំៗចំនួន២ចាប់ផ្តើមកិច្ចចរចារដ្ឋាភិបាលចម្រុះ

0

ប្រភពព័ត៌មានពី RT ផ្សាយថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩

គណបក្សធំៗពីររបស់ប្រទេសអ៊ីស្រាអែលជួបប្រជុំគ្នានៅថ្ងៃអង្គារដើម្បីពិភាក្សាពីលទ្ធភាពនៃការបង្កើត​រដ្ឋាភិបាលបង្រួបបង្រួមមួយក្រោយពីមានការជាប់គាំងការបោះឆ្នោតជាតិនៅសប្តាហ៍មុន។ ភាពជាប់​គាំង​អាចបង្ខំឱ្យមានការបោះឆ្នោតលើកទី៣ ក្នុងរយៈពេលមិនដល់មួយឆ្នាំ។ ភ្នាក់ងារព័ត៌មាន AP និយាយថា កិច្ចប្រជុំរវាងអ្នកតំណាងគណបក្សធ្វើឡើងមួយថ្ងៃបន្ទាប់ពីមេដឹកនាំក្រុមព័ណ៌ខៀវ និងព័ណ៌សលោក Benny Gantz និងនាយករដ្ឋមន្ត្រី Benjamin Netanyahu នៃគណបក្ស Likud ដែលជាគូប្រជែងបើកការប្រជុំដំបូងរបស់ពួកគេចាប់តាំងពីមានការបោះឆ្នោត។ ក្រុមនិយមព័ណ៌ខៀវ និងសរបស់លោក Gantz ឈរក្នុងលេខរៀងទី១ក្នុងការបោះឆ្នោតដែលមាន៣៣អាសនៈដោយបក្ស Likud របស់លោក Netanyahu ស្ថិតនៅលេខរៀងទី៣១។ ដោយមានគណបក្ស​សម្ព័ន្ធមិត្តតូចៗ​សមាជិកសភាសរុបចំនួន៥៥រូបបោះជំហានគាំទ្រលោក Netanyahu ប្រឆាំងនឹងសមាជិកចំនួន ៥៤របស់លោក Gantz ធ្វើឲ្យបុរសទាំងពីរមិនអាចទទួលបានអាសនៈចំនួន៦១តាមសេចក្តីត្រូវការ។ គេមើលឃើញថា កិច្ចព្រមព្រៀងឯកភាពរវាងគណបក្សធំៗ ដែលមានការដឹកនាំវិលជុំអាចជាជាផ្លូវ​តែមួយ​គត់ចេញពីការរាំងស្ទះដំណើរការដឹកនាំ។ លោក Gantz ទទូចថា គាត់គួរតែទៅមុន ហើយ​លោក​ប្តេជ្ញាថាមិនធ្វើជាដៃគូជាមួយបក្ស Likud ដរាបណាលោក Netanyahu កំពុងកាន់តំណែង​នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here