ទ័ពប៉ាគីស្ថានបណ្តុះបណ្តាលក្រុមអាល់កៃដាប៉ុន្តែគាំទ្រពេលក្រុមជីហាដក្លាយជាវីរបុរស

0

ប្រភពព័ត៌មានពី RT ផ្សាយថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩

លោក អ៊ីរ៉ាន់ខាន់ មានប្រសាសន៍ថា ក្រុមអាល់កៃដាទទួលបានការបណ្តុះបណ្តាលនៅក្នុងប្រទេស​ប៉ាគីស្ថាន​នៅទសវត្សឆ្នាំ១៩៨០ ប៉ុន្តែគោលបំណងគឺដើម្បីប្រយុទ្ធប្រឆាំងនឹងកងទ័ពសូវៀតនៅ​ប្រទេស​អាហ្វហ្គានីស្ថាន។  ថ្លែងទៅកាន់ក្រុមប្រឹក្សាទំនាក់ទំនងបរទេសនៅទីក្រុងញូវយ៉កនៅថ្ងៃច័ន្ទ លោកនាយករដ្ឋមន្រ្តីត្រូវគេសួរថា ក្រុមអ៊ីស្លាមបាដស៊ើបអង្កេតអំពីរបៀបរស់នៅរបស់​មេដឹកនាំ​អាល់កៃដា​លោក អូសាម៉ា ប៊ីនឡាដេន ឬទេ? លោក អូសាម៉ា ប៊ីនឡាដេន ត្រូវគេចោទប្រកាន់ថា អាចរស់នៅក្នុងប្រទេសប៉ាគីស្ថានអស់រយៈពេលជាច្រើនឆ្នាំមុនពេលកងនាវាចរសហរដ្ឋអាមេរិករក​ឃើញ និងសម្លាប់នៅឆ្នាំ២០១១។ ឆ្លើយតបទៅនឹងសំនួរដាច់ដោយឡែក លោក ខាន់ បញ្ជាក់ថា សហរដ្ឋអាមេរិកជួយប្រទេសប៉ាគីស្ថានដើម្បីតស៊ូលើការកាន់កាប់របស់សូវៀតនៅក្នុងប្រទេស អាហ្វហ្កានីស្ថាន។ លោកអះអាងថា នៅទសវត្សឆ្នាំ១៩៨០ ក្រុមជីហាដជាវីរបុរស ប៉ុន្តែក្រោយពី​ជម្លោះបាន​បញ្ចប់ក្រុមអ៊ីស្លាមបាដមាននៅសេសសល់បង្កើតក្រុមជាមួយពួកជ្រុលនិយម។ ក្រុមអាល់កៃដា​បង្កើត​ឡើងក្នុងឆ្នាំ១៩៨៨ នៅដំណាក់កាលចុងបញ្ចប់នៃសង្គ្រាមរបស់សូវៀត និងអាហ្វហ្កានីស្ថាន។ ក្រុមនោះគឺជាផ្នែកមួយនៃក្រុមមូហារហីដិនទទួលបានការគាំទ្រពី​សហរដ្ឋអាមេរិក ប៉ាគីស្ថាន និងប្រទេសដទៃទៀតនៅក្នុងការបះបោរប្រឆាំងនឹងសូវៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here