ក្រុមតាលីបង់នៅអាហ្វហ្គានីស្ថានលុបបំរាមលើសកម្មភាពរបស់អង្គការសុខភាពពិភពលោក

0

ប្រភពព័ត៌មានពី RT ផ្សាយថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩

អ្នកនាំពាក្យក្រុមអ៊ីស្លាមនិយាយថា ក្រុមបះបោររបស់ក្រុមតាលីបង់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន​ឈប់ដាក់បំរាម​លើសកម្មភាពចាក់វ៉ាក់សាំងរបស់អង្គការសុខភាពពិភពលោក (WHO) នៅតំបន់​ដែល​ស្ថិត​នៅក្រោមការគ្រប់គ្រងរបស់ពួកសកម្មប្រយុទ្ធ។ ស្ថានភាពនេះផ្លាស់ប្តូរជំហរមុនរបស់ពួកគេ ដែលធ្លាប់ធ្វើឱ្យមានភាពស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងដើម្បីលុបបំបាត់បញ្ហា។ ភ្នាក់ងារព័ត៌មាន​និយាយថា ពួកតាលីបង់ធ្លាប់ធ្វើការហាមឃាត់ដល់អង្គការសុខភាពពិភពលោក និងគណៈកម្មាធិការ​កាកបាទក្រហមអន្តរជាតិនៅក្នុងខែមេសាដោយលើកឡើងពីសកម្មភាពគួរឱ្យសង្ស័យរបស់ពួកគេក្នុង​អំឡុងពេលយុទ្ធនាការចាក់វ៉ាក់សាំងដោយនោះជាការគំរាមកំហែងធ្វើឱ្យមានវិបត្តិមនុស្សធម៌ដ៏អាក្រក់​បំផុតមួយក្នុងពិភពលោក។ អង្គការសុខភាពរបស់អង្គការសហប្រជាជាតិបាន និងកំពុងអនុវត្ត​យុទ្ធនាការចាក់វ៉ាក់សាំងនៅក្នុងប្រទេសអាហ្វហ្គានីស្ថានដែលជាប្រទេសមួយក្នុងចំណោមប្រទេស​ចំនួន៣ដែលមានជំងឺស្វិតដៃជើង។ អ្នកនាំពាក្យរបស់តាលីបង់និយាយថា “បន្ទាប់ពីបានដឹងអំពីចំណុច​ខ្វះខាត​របស់ខ្លួន ហើយបន្ទាប់ពីមានទំនាក់ទំនង និងការប្រជុំជាទៀងទាត់ជាមួយតំណាងរបស់យើង    អង្គការសុខភាពពិភពលោកទទួលបានការអនុញ្ញាតសម្រាប់សកម្មភាពរបស់ពួកគេ”។ នៅក្នុងសេចក្តី​ថ្លែងការណ៍មួយ ក្រុមតាលីបង់ផ្តល់ការធានាសុវត្ថិភាពដល់បុគ្គលិកអង្គការសុខភាពពិភពលោក ប៉ុន្តែក៏បានកំណត់លក្ខខណ្ឌសម្រាប់ការវិលត្រឡប់របស់បុគ្គលិកទាំងនោះផងដែរដោយបញ្ចាក់ថា បុគ្គលិកទាំងនោះបំពេញតែការងារសុខភាពតែប៉ុណ្ណោះ ហើយត្រូវសុំការការអនុញ្ញាមុនពេលជួល​កម្មករ៕

LEAVE A REPLY

Please enter your comment!
Please enter your name here