ឧទ្ទាមហ៊ូទីនិយាយថាគំនិតផ្តួចផ្តើមសន្តិភាពនៅតែមានទោះបីជាមានការវាយប្រហារពីអារ៉ាប់

0

ប្រភពព័ត៌មានពី RT ផ្សាយថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩

ក្រុមឧទ្ទាមហ៊ូទីរបស់ប្រទេសយ៉េមែននិយាយនៅថ្ងៃពុធថា គំនិតដើម្បីបញ្ឈប់រាល់ការវាយប្រហារ​របស់ពួកគេលើប្រទេសអារ៉ាប៊ីសាអូឌីតនៅតែមានដដែលបើទោះបីជាមានការវាយប្រហារថ្មីៗតាម​អាកាសធ្វើឡើងដោយក្រុមចម្រុះដឹកនាំដោយអារ៉ាប់ដើម្បីកំពុងប្រយុទ្ធនឹងក្រុមបះបោរក៏ដោយ។ យោងតាមប្រភពអង្គការសហប្រជាជាតិបានអោយដឹងថា ជនស៊ីវិលចំនួន ២២នាក់រួមទាំង​កុមារ​ស្លាប់ក្នុងការវាយឆ្មក់តាមអាកាសនៅដើមសប្តាហ៍នេះនៅក្នុងខេត្តដាល និងខេត្តអាមរ៉ាន។ ការវាយប្រហារកើតឡើងបន្ទាប់ពីក្រុមហ៊ូទីបញ្ឈប់វាយប្រហារដោយប្រើយន្តហោះគ្មានមនុស្សបើក និងមីស៊ីលផ្លោងទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត។ រដ្ឋមន្រ្តីក្រសួងការបរទេសរបស់ក្រុមហ៊ូទីលោក Hisham Sharaf ប្រាប់ភ្នាក់ងារ AFP ថា “គំនិតផ្តួចផ្តើមសន្តិភាពនៅតែមាន ហើយយើងមាន​ការអត់ធ្មត់” ។ “ប្រសិនបើពួកគេចង់បានសន្តិភាព យើងគឺដើម្បីសន្តិភាព។ ប្រសិនបើពួកគេមិនចង់​បានសន្តិភាព ពួកគេដឹងពីរបៀបដែលយើងអាចវាយពួកគេបាន”។ ក្រុមឧទ្ទាមអះអាងទទួលខុសត្រូវ​ចំពោះការវាយប្រហារថ្ងៃទី១៤ ខែកញ្ញា លើរោងចក្រប្រេងរបស់ប្រទេសអារ៉ាប៊ីសាអូឌីតដោយ​ការវាយប្រហារ​នោះកាត់បន្ថយការផលិតពាក់កណ្តាលនៃផលិតកម្មប្រេងរបស់រោងចក្រ OPEC និងធ្វើឱ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ទីផ្សារថាមពលពិភពលោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here