មនុស្សម្នាក់ស្លាប់ និងយ៉ាងហោចណាស់ ១០ នាក់រងរបួសក្នុងការវាយប្រហារមួយនៅហ្វាំងឡង់

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩

យ៉ាងហោចណាស់មានមនុស្សម្នាក់ស្លាប់ និង១០នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារ​មួយនៅ​ផ្សារទំនើប​មួយ​ដែលជាមហាវិទ្យាល័យមួយនៅទីក្រុង Kuopio ប្រទេសហ្វាំងឡង់។ ម្នាក់ក្នុង​ចំណោមអ្នករងរបួសនេះគឺជាជនដៃដល់ផងដែរដែលត្រូវចាប់ខ្លួន នេះបើតាមការឆ្លើយតបរបស់​មន្រ្តី​ប៉ូលិស។ យោងតាមប៉ូលិសក្នុងតំបន់អោយដឹងថាអំពើហិង្សាបានកើតឡើងនៅក្នុងបរិវេណ​នៃសាកលវិទ្យាល័យវិជ្ជាជីវៈមួយដែលមានទីតាំងនៅផ្សារទំនើប Herman។ មន្ត្រីប៉ូលិស​ប្រើប្រាស់​អាវុធដើម្បីចាប់ខ្លួនជនសង្ស័យតែម្នាក់គត់។ ជនរងគ្រោះត្រូវបញ្ជូនទៅមន្ទីរពេទ្យ។ ពួកគេពីរនាក់ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ។ អគារនៃផ្សារទំនើបនេះត្រូវប៉ូលិសឡោមព័ទ្ធ ហើយនិយាយថា ពួកគេជឿជាក់​ថាស្ថានភាពនេះលែងបង្កគ្រោះថ្នាក់ទៀតហើយ។ សាក្សីជាច្រើននាក់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា អ្នកវាយប្រហារបានប្រើកាំបិតក្នុងការវាយប្រហារនោះ។ ប៉ូលិសមិនធ្វើអត្ថាធិប្បាយភ្លាមៗ​ចំពោះ​ឧប្បត្តិហេតុនេះទេ ហើយនិយាយថាសន្និសីទកាសែតនឹងត្រូវធ្វើឡើងនៅពេលក្រោយ។ ផ្សារទំនើប Herman ត្រូវជ្រើសរើសសម្រាប់មហាវិទ្យាល័យវិជ្ជាជីវៈនៅភាគខាងជើងនៃប្រទេស Savonia (Vocational College of Northern Savonia) ជាបណ្ដោះអាសន្ន ខណៈដែលការសាងសង់​កំពុងចាប់ផ្តើមសាងសង់នូវបរិវេណថ្មីដែលគ្រោងនឹងបញ្ចប់នៅមុនឆ្នាំ២០២១។ ផ្សារនេះមានទីតាំង​ស្ថិតនៅភាគខាងត្បូងទីក្រុងចម្ងាយប្រហែល៤គីឡូម៉ែត្រពីមជ្ឈមណ្ឌលនេះ ហើយវាមានបន្ទប់​សម្រាប់និស្សិតប្រមាណ៦០០នាក់ និងនិយោជិក៥០នាក់ទៀតនៃមហាវិទ្យាល័យនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here