ការបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនៅតែមានខណៈការតវ៉ានៅឥណ្ឌូណេស៊ីនៅតែបន្ត

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩

ប៉ូលិសទីក្រុង Jakarta បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក កាលពី​ថ្ងៃច័ន្ទនៅពេលពួកគេប្រយុទ្ធជាមួយនឹង​ក្រុមបាតុករ​ប្រឆាំងជាមួយនឹងច្បាប់ពុករលួយថ្មីរបស់ឥណ្ឌូនេស៊ី និងការស្នើច្បាប់ព្រហ្មទណ្ឌផងដែរ។ បាតុកម្មទ្រង់ទ្រាយធំនេះបានចាប់ផ្តើមតាំងពីសប្តាហ៍មុនពាក់ព័ន្ធនឹងច្បាប់ថ្មីដែលអ្នករិះគន់ភាព​ចុះខ្សោយ​របស់ទីភ្នាក់ងារប្រឆាំងអំពើពុករលួយនៅក្នុងប្រទេសឥណ្ឌូនេស៊ីនេះផងដែរ។ ក្រុមអ្នកតវ៉ា​ក៏មានកំហឹងទៅលើក្រមព្រហ្មទណ្ឌដែលហាមឃាត់ការរួមភេទក្រៅអាពាហ៍ពិពាហ៍ និងការរំលូតកូន​ជាការខុសច្បាប់ក៏ដូចជាបញ្ហាជាច្រើនទៀតផងដែរ។ ជាមួយនេះផងដែរប្រធានាធិបតីលោក Joko Widodo ដែលទើបជាប់ឆ្នោតជាថ្មីនៅឆ្នាំនេះ បានសន្យាថានឹងសម្អាតរដ្ឋាភិបាល និងស្បថ​ចូល​កាន់តំណែងជាអាណត្តិទី២ របស់ខ្លួននៅថ្ងៃទី២០ ខែតុលា ខាងមុខនេះ។ ការបោះឆ្នោតលើក្រម​ព្រហ្មទណ្ឌ​ត្រូវបានពន្យារពេលរហូតដល់សភាបន្ទាប់ និងលោកបានស្នើឱ្យការពិចារណា​លើការ​លុបចោលច្បាប់ប្រឆាំងអំពើពុករលួយផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here