ប្រភពព័ត៌មានពី RT ផ្សាយថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩
រដ្ឋមន្រ្តីក្រសួងការបរទេសលោក មេឡុត កាវុសុខឡុ មានប្រសាសន៍នៅថ្ងៃចន្ទថា ទីក្រុងអង់ការ៉ាប្តេជ្ញាចិត្តបោសសំអាតក្រុមសកម្មប្រយុទ្ធនៅតាមព្រំដែនរបស់ខ្លួនជាមួយប្រទេសស៊ីរី និងធានាសន្តិសុខដល់ប្រទេស។ សេចក្តីថ្លែងការណ៍នោះធ្វើឡើងក្រោយពីសេតវិមាននិយាយថា ទីក្រុងអង់ការ៉ានឹងបើកការវាយលុកមួយនៅភាគខាងជើងប្រទេសស៊ីរីនាពេលឆាប់ៗនេះ។ លេខាធិការសារព័ត៌មានសេតវិមាន មានប្រសាសន៍នៅថ្ងៃអាទិត្យថា ប្រទេសទួរគីនឹងធ្វើប្រតិបត្តិការបោះជំហានទៅមុខក្នុងពេលឆាប់ៗជាមួយនឹងប្រតិបត្តិការយោធាដែលគ្រោងទុកជាយូរមកហើយដើម្បីបង្កើត “តំបន់មានសុវត្ថិភាព” នៅភាគខាងជើងប្រទេសស៊ីរី ហើយកងកម្លាំងអាសហរដ្ឋមេរិកនឹងមិនគាំទ្រ ឬចូលរួមនៅក្នុងប្រតិបត្តិការនោះទេ។ ភ្នាក់ងារសារព័ត៌ដកស្រង់សម្តីលោក ការវុសុឡុ ថា “ចាប់តាំងពីមានវិបត្តិនៅក្នុងប្រទេសស៊ីរី យើងគាំទ្របូរណភាពទឹកដីរបស់ប្រទេសនោះ ហើយយើងនឹងបន្តធ្វើវាចាប់ពីពេលនេះតទៅ”។ លោករដ្ឋមន្ត្រីសរសេរផុសលើបណ្តាញធ្វីតថា “ យើងនឹងចូលរួមចំណែកបង្កើតសន្តិភាព និងស្ថិរភាពនៅក្នុងប្រទេសស៊ីរី”៕