ប្រភពព័ត៌មានពី RT ផ្សាយថ្ងៃទី០៧ ខែតុលា ឆ្នំ២០១៩
កម្លាំង Hashed al-Shaabi ដ៏មានឥទ្ធិពលរបស់ប្រទេសអ៊ីរ៉ាក់និយាយនៅថ្ងៃចន្ទថា ពួកគេត្រៀមខ្លួនរួចជាស្រេចដើម្បីអនុវត្តបទបញ្ជារបស់រដ្ឋាភិបាល ក្នុងការធ្វើប្រតិបត្តិការដើម្បីការពារមិនឱ្យមានរដ្ឋប្រហារ ឬការបះបោរ។ ការតវ៉ានៅក្នុងប្រទេសបណ្តាលឱ្យមនុស្សច្រើនជាង១០០នាក់ស្លាប់ ហើយលោក Faleh al-Fayyadh ជាប្រធានកងកម្លាំង មានប្រសាសន៍នៅទីក្រុងបាកដាដថា លោកចង់បំបាត់អំពើពុករលួយ មិនមែនចង់ផ្តួលរបបនោះទេ។ ការប្រមូលផ្តុំគ្នាចាប់ផ្តើមនៅថ្ងៃអង្គារជាមួយនឹងការអំពាវនាវបំបាត់ភាពអត់ការងារធ្វើ និងអំពើពុករលួយ ប៉ុន្តែពួកគេថែមទាំងទាមទារឱ្យមានការផ្លាស់ប្តូរទាំងស្រុងនូវប្រព័ន្ធនយោបាយអ៊ីរ៉ាក់។ រដ្ឋាភិបាលប្រកាសធ្វើកំណែទម្រង់ជាបន្តបន្ទាប់ដើម្បីបង្កើតការងារ លើកកម្ពស់សុខុមាលភាពសង្គម និងបណ្តេញមន្រ្តីពុករលួយ ប៉ុន្តែលោកក៏ចោទប្រកាន់ក្រុមអ្នកធ្វើមានគំនិតអាក្រក់ដែលជ្រៀតជ្រែកក្នុងការតវ៉ានេះ៕