រដ្ឋាភិបាលអ៊ីរ៉ង់ថាការចាប់ខ្លួនអ្នកយកព័ត៌មានរុស្ស៊ីមិនទាក់ទងនឹងបទចារកម្ម

0

ប្រភពព័ត៌មានពី RT ផ្សាយថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩

អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ង់លោក អាលី រ៉ាប៊ី មានប្រសាសន៍នៅថ្ងៃចន្ទថា ការចាប់ខ្លួនអ្នកយកព័ត៌​មាន​រុស្ស៊ី លោកស្រី យូលៀ យូហ្សីគ គឺមិនមានទាក់ទងនឹងការចោទប្រកាន់បទចារកម្មនោះទេ។ លោកមាន​ប្រសាសន៍ថា “បញ្ហានេះមិនទាក់ទងនឹងអំពើរចារកម្មទេ។តាមខ្ញុំដឹងនាងត្រូវគេឃុំឃាំងដោយសារ​បញ្ហាទិដ្ឋាការ។” គេរាយការណ៍ថា លោកស្រី យូហ្សីក ដែលធ្លាប់ធ្វើការជាអ្នកកាសែតនៅប្រទេស​អ៊ីរ៉ង់​ត្រូវកងឆ្មាំបដិវត្តអ៊ីរ៉ង់ចាប់ខ្លួន។ ស្ថានទូតរុស្ស៊ីប្រចាំនៅប្រទេសអ៊ីរ៉ង់មានប្រសាសន៍ថា លោកស្រី យូហ្សីក ត្រូវគេចាប់ខ្លួននៅសណ្ឋាគារមួយក្នុងទីក្រុងតេអេរ៉ង់នៅថ្ងៃទី២ ខែតុលា។ ប្រភពបន្ថែមថា លោកស្រីពុំបានលើកឡើងពីសកកម្មការទូត ដែលមានជាប់ពាក់ព័ន្ធជាមួយលិខិតឆ្លងដែន​ដែល​គេ​រឹបអូស​យកនោះទេ។ អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី លោក ម៊ីតទ្រី ផេសកូវ ប្រាប់ក្រុមអ្នកកាសែតនៅ​ថ្ងៃច័ន្ទថា វិមានក្រឹមឡាំងរំពឹងថាលោកស្រី យូហ្សីក នឹងត្រូវគេដោះលែងក្នុងពេលឆាប់ៗនេះ។ លោក​បន្ថែមថា “ យើងយល់ថាការឃុំខ្លួនអ្នកសារព័ត៌មានរុស្ស៊ីជារឿងដែលមិនអាចទទួលយកបាន ហើយ​យើង​សង្ឃឹមថាលោកស្រីនឹងត្រូវគេដោះលែងក្នុងពេលឆាប់ៗនេះ ខណៈដែលភាគីប្រទេសរុស្ស៊ីនឹង​ធ្វើការ​ពន្យល់ដែលមានភាពចាំបាច់ទាំងអស់”៕

LEAVE A REPLY

Please enter your comment!
Please enter your name here