កូរ៉េខាងជើងនិយាយថាគ្មានកិច្ចចរចាទេដរាបណាអាមេរិកមិនបញ្ឈប់គោលនយោបាយប្រឆាំងខ្លួន

0

ប្រភពព័ត៌មានពី CAN ចុះផ្សាយថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩

មួយថ្ងៃបន្ទាប់ពីការចរចានៅក្នុងប្រទេសស៊ុយអែតបានបែកបាក់ ប្រទេសកូរ៉េខាងជើងនិយាយ​កាលពី​ថ្ងៃ​អាទិត្យ (ថ្ងៃទី០៦ ខែតុលា) ថាខ្លួនមិនចង់បន្តកិច្ចចរចានុយក្លេអ៊ែរទេដរាបណាសហរដ្ឋអាមេរិក​ចាត់វិធានការបញ្ចប់ភាពប្រឆាំងរបស់ខ្លួន។ កិច្ចពិភាក្សានៅក្នុងប្រទេសស៊ុយអែតបានជាប់គាំង​ជាច្រើន​ខែបន្ទាប់ពីកិច្ចប្រជុំនៅខែកុម្ភៈរវាងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន និងប្រធានាធិបតី ដូណាល់ ត្រាំ ក្រោយមកវាក៏មានការសាកល្បងមីស៊ីលផ្លោងរបស់ក្រុងព្យុងយ៉ាងកាលពីថ្ងៃពុធនេះផងដែរ។ កូរ៉េខាងជើងដើរចេញពីកិច្ចចរចាស៊ុយអែតដោយនិយាយថាខ្លួនខកចិត្តចំពោះកង្វះខាតនៃដំណោះ​ស្រាយ “ថ្មី និងភាពច្នៃប្រឌិត” ដែលផ្តល់ដោយទីក្រុងវ៉ាស៊ីនតោន។ ប៉ុន្តែអ្នកនាំពាក្យម្នាក់នៅឯ​ក្រសួង​ការបរទេស​កូរ៉េខាងជើងនិយាយថា ការអះអាងរបស់ទីក្រុងវ៉ាស៊ីនតោនអំពីការប្រជុំមួយ​ផ្សេងទៀត​គឺមិន​ត្រូវបានកើតឡើងនោះទេ។ លោកនិយាយថា “ យើងមិនមានចេតនាដើម្បីធ្វើកិច្ចចរចាដែលមាន​សភាពធ្ងន់ធ្ងរដូចអ្វីដែលបានកើតឡើងនៅពេលនេះទេ មុនពេលដែលសហរដ្ឋអាមេរិកចាត់វិធានការ​យ៉ាងសំខាន់ដើម្បីធ្វើឱ្យមានការដកចេញទាំងស្រុងនូវគោលនយោបាយប្រឆាំងនឹងប្រទេសកូរ៉េខាងជើងនោះ”។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មានកណ្តាល​កូរ៉េខាងជើង​អ្នកនាំពាក្យបានព្រមានថា “ការទាក់ទង” របស់ពួកគេអាចនឹងបញ្ចប់ភ្លាមៗប្រសិនបើ​សហរដ្ឋអាមេរិក​ប្រកាន់ខ្ជាប់នូវរបៀបចាស់របស់ខ្លួននោះ។ យ៉ាងណាមិញ លោក ត្រាំ និយាយថា​លោក​មើលឃើញថា មិនមានបញ្ហាជាមួយនឹងការខាកល្បងមីស៊ីលរយៈចម្ងាយខ្លីដែលត្រូវបានធ្វើឡើង​ពីមុនដោយប្រទេសកូរ៉េខាងជើងនោះទេ ខណៈដែលទទូចថាទំនាក់ទំនងផ្ទាល់ខ្លួនរបស់គាត់ជាមួយ​មេដឹកនាំ​កូរ៉េខាងជើងគឺនៅតែល្អ។ គួរបញ្ជាក់ផងដែរថា កូរ៉េខាងជើងត្រូវបានហាមឃាត់មិនឱ្យ​បាញ់​មីស៊ីល​ផ្លោងនោះទេដែលវាគឺជាដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here