ប្រភពព័ត៌មានពី The Asahi Shimbun ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩
ទីស្នាក់ការកណ្តាលឆ្មាំឆ្នេរសមុទ្រក្នុងតំបន់ទី៩ (ទីក្រុង Nigata) នៅរសៀលថ្ងៃទី៧ បានរាយការណ៍ថា ទូកនេសាទកូរ៉េខាងជើងបានបុកជាមួយនាវាត្រួតពិនិត្យរបស់ភ្នាក់ងារជលផល ហើយលិចនៅជិត តំបន់សមុទ្រដែលហៅថា “Yamatotai” នៅសមុទ្រជប៉ុន នៅកន្លែងកើតហេតុសមាជិកនាវិកនៃទូក នេសាទបានជួយសង្គ្រោះដោយបានឡើងជិះកប៉ាល់កូរ៉េខាងជើងមួយគ្រឿងផ្សេងទៀត។ ពីកប៉ាល់ កូរ៉េខាងជើងបានបញ្ជាក់ថា “សមាជិកនាវិកទាំង ៦០នាក់ត្រូវបានជួយសង្គ្រោះ” ហើយនាវាបានចាក ចេញពីកន្លែងកើតហេតុ។ ឆ្មាំឆ្នេរសមុទ្រក្នុងតំបន់ទី៩ និងទីភ្នាក់ងារជលផលបានបញ្ចប់ប្រតិបត្តិការ ស្វែងរក និងជួយសង្គ្រោះ។ យោងតាមឆ្មាំឆ្នេរសមុទ្រក្នុងតំបន់ទី៩ បានឲ្យដឹងថា ទីភ្នាក់ងារជលផល “Ookuni” ដែលបានចុះ បង្ក្រាបនាវានេសាទខុសច្បាប់ បានបុកជាមួយទូកនេសាទកូរ៉េខាងជើងនៅម៉ោងប្រហែល៩ និង ៧ នាទីព្រឹកថ្ងៃទី៧។ នៅម៉ោងប្រហែល ៩:៣០នាទី នាវាកូរ៉េខាងជើងបានលិច។ ទីភ្នាក់ងារជលផល “Ookuni” បានជួយសង្គ្រោះសមាជិកនាវិកដោយបានជម្លៀសពួកគេចេញពីទូកនេសាទ។ បន្ទាប់មកទៀត នាវាកូរ៉េខាងជើងមួយគ្រឿងទៀតបានទៅដល់កន្លែងកើតហេតុ។ យោងតាមការ ធានារ៉ាប់រងដែនសមុទ្រមានតែកប៉ាល់កូរ៉េខាងជើងមួយប៉ុណ្ណោះ ហើយនាវិកនៅលើទូកសង្រ្គោះត្រូវ បានផ្ទេរទៅកប៉ាល់នេះនៅម៉ោងប្រហែល ០០ និង ៥៥នាទីយប់៕









