ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩
កម្លាំងប្រឆាំងភេរវកម្មអ៊ីរ៉ាក់បាននិយាយកាលពីថ្ងៃអង្គារនេះថាក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម៧ នាក់ត្រូវបានសម្លាប់ក្នុងកំឡុងពេលប្រតិបត្តិការសន្តិសុខស្ថិតមួយស្ថិតនៅក្នុងខេត្តKirkuk ដែលជាខេត្តសម្បូរប្រេង។ ប្រព័ន្ធផ្សព្វផ្សាយសន្តិសុខរបស់អ៊ីរ៉ាក់បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថាកងកម្លាំងប្រឆាំងភេរវកម្ម រួមជាមួយកងកម្លាំងសម្ព័ន្ធមិត្តអន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិកបានធ្វើប្រតិបត្តិការសន្តិសុខមួយស្ថិតនៅក្នុងតំបន់ Daquq ខេត្ត Kirkuk។ ក្នុងប្រតិបត្តិការនេះកងកម្លាំងបានសម្លាប់ភេរវករចំនួន៧នាក់ និងបានកម្ទេចផ្លូវរូងក្រោមដីជាច្រើនកន្លែងផងដែរ។ គួររំលឹកថាប្រទេសអ៊ីរ៉ាក់បានប្រកាសពីការដួលរលំនៃឥទ្ធិពលដែនដីអ៊ីស្លាមកាលពីខែវិច្ឆិកា ឆ្នាំ២០១៧ ជាមួយនឹងការកាន់កាប់ឡើងវិញលើទីក្រុង Rawa ដែលជាទីក្រុងមួយស្ថិតនៅលើព្រំដែនភាគខាងលិចរបស់ខេត្ត Anbar និងព្រំដែនស៊ីរីដែលជាបន្ទាយចុងក្រោយរបស់ក្រុមនេះស្ថិតនៅក្នុងប្រទេសអ៊ីរ៉ាក់។ IS បានប្រកាសរដ្ឋអ៊ីស្លាមដោយខ្លួនឯងនៅក្នុងទឹកដីមួយភាគបីនៃប្រទេសអ៊ីរ៉ាក់ និងស៊ីរីកាលពីឆ្នាំ២០១៤។ ក្រោយមកក៏មានយុទ្ធនាការរបស់រដ្ឋាភិបាលដែលគាំទ្រដោយកងកម្លាំងចម្រុះអន្តរជាតិដឹកនាំដោយអាមេរិក និងកងកម្លាំងយោធាប៉ារ៉ាបានចាប់ផ្តើមវាយប្រហារកាលពីឆ្នាំ២០១៦ ដើម្បីធ្វើការកាន់កាប់លើតំបន់ទាំងឡាយដែលបានគ្រប់គ្រងដោយពួក IS និងធ្វើការកាន់កាប់ឡើងវិញទាំងអស់លើទីជម្រកទាំងឡាយរបស់ពួក IS ដែលភាគច្រើនស្ថិតនៅក្នុងទីក្រុង Mosul ដែលជាទីក្រុងដែលក្រុមនេះធ្លាប់បានប្រកាសបង្កើតរដ្ឋអ៊ីស្លាមរបស់ពួកគេកាលពីពេលកន្លងមក។ បើទោះបីជាក្រុមនេះបានទទួលការបរាជ័យនៅទីកន្លែងសំខាន់របស់ពួកគេនៅទូទាំងប្រទេសអ៊ីរ៉ាក់ក៏ដោយក៏ក្រុមនេះនៅតែបន្តធ្វើការវាយប្រហារម្តងម្កាលប្រឆាំងនឹងកងទ័ព។ របាយការណ៍សន្តិសុខបានព្រមានថាក្រុមសកម្មប្រយុទ្ធនៅតែបង្កការគំរាមកំហែងប្រឆាំងនឹងស្ថេរភាពនៅក្នុងប្រទេសនេះ៕
