ទីក្រុងហុងកុង៖ កាសែតចិនរិះគន់ក្រុមហ៊ុន Apple ចំពោះកម្មវិធី App តាមដានប៉ូលិស

0

ប្រភព CNA ថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០១៩

កាសែតផ្លូវការរបស់គណបក្សកុម្មុយនីស្តចិនដែលមានឈ្មោះថា People’s Daily ចុះផ្សាយកាលពីថ្ងៃអង្គារទី ៨ ខែតុលាទៅលើរឿងដែលក្រុមហ៊ុន Apple អនុញ្ញាតឱ្យមានកម្មវិធីមួយនៅលើ App Store របស់ខ្លួនដែលតាមដានចលនារបស់ប៉ូលិសនៅជុំវិញទីក្រុងហុងកុង ហើយកម្មវិធីនេះត្រូវបានប្រើដោយក្រុមអ្នកតវ៉ាក្នុងការធ្វើបាតុកម្មដែលកំពុងបន្ត និងពេលខ្លះមានអំពើហិង្សាកើតឡើងថែមទៀត។ នៅក្នុងការអត្ថាធិប្បាយ កាសែតនេះមិនបញ្ជាក់ពីឈ្មោះ ទីតាំងកម្មវិធីនោះទេ ប៉ុន្តែនេះជាភាពស្មុគស្មាញសម្រាប់ក្រុមហ៊ុន Apple ក្នុងការជួយអ្នកតវ៉ា ហើយចោទជាសំណួរថា តើ Apple កំពុងគិតច្បាស់ ឬយ៉ាងណាទៅលើរឿងនេះ? ផែនទីមួយដែលមាននៅលើ Apple app store គឺ HKmap.live ក្លាយជារន្ទះមួយនៅលើ Twitter សម្រាប់ការរិះគន់ និងការគាំទ្រពីការតវ៉ានេះ។ អ្នកអភិវឌ្ឍន៍មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំយោបល់ទេ។ កាលពីថ្ងៃសៅរ៍នេះ នៅក្នុង Twitter ពួកគេនិយាយថា ក្រុមហ៊ុន Apple បានគិតពិចារណាជាច្រើន និងធ្វើរឿងដែលត្រឹមត្រូវ។ Apple គឺជាក្រុមហ៊ុនបរទេសចុងក្រោយបង្អស់ដែលចាប់កម្តៅទាក់ទងនឹងបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យនៅហុងកុងដែលមានរយៈពេល ៤ ខែមកនេះ។ សមាគមបាល់បោះជាតិ (NBA) និងយីហោកីឡារបស់សហរដ្ឋអាមេរិកឈ្មោះ Vans ក៏មានភាពចម្រូងចម្រាសផងដែរជុំវិញការតវ៉ានេះផងដែរ។ ព័ត៌មាននៅលើគេហទំព័ររបស់ People’s Daily និយាយថាក្រុមហ៊ុន Apple មិនត្រូវមានអារម្មណ៍ថាត្រូវ និងខុសនោះទេ។ ការធ្វើឱ្យកម្មវិធីនេះមាននៅលើហាងកម្មវិធីរបស់ហុងកុងនៅពេលនេះគឺ “កំពុងបើកទ្វារ” ទៅកាន់អ្នកតវ៉ាដែលប្រើអំពើហិង្សា៕

LEAVE A REPLY

Please enter your comment!
Please enter your name here