អ៊ីរ៉ាក់ប្រកាសកាន់ទុក្ខរយៈពេល៣ថ្ងៃ បន្ទាប់ពីមានការតវ៉ាបណ្តលឲ្យស្លាប់

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩

នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់លោក Adil Abdul Mahdi បានប្រកាសកាន់ទុក្ខរយៈពេល៣ថ្ងៃខណៈការតវ៉ាបណ្តលឲ្យស្លាប់បានវាយដណ្តើមយកខេត្តជាច្រើន ក្នុងនោះរួមមានទាំងរដ្ឋធានី Baghdad ផងដែរចាប់តាំងពីថ្ងៃទី១ ខែតុលា។ នាយករដ្ឋមន្រ្តីបាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍កាលពីថ្ងៃពុធនេះថា រយៈពេលកាន់ទុក្ខនឹងចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍នេះសម្រាប់អ្នកដែលសម្លាប់នៅក្នុងការតវ៉ាមិនថាក្រុមបាតុករ ឬកងកម្លាំងសន្តិសុខនោះទេ។ គួររំលឹកថាកាលពីព្រឹកថ្ងៃអាទិត្យកន្លងមកនេះ ក្រសួងមហាផ្ទៃអ៊ីរ៉ាក់បាននិយាយថា ចំនួនអ្នកស្លាប់ដោយសារបាតុកម្មប្រឆាំងរដ្ឋាភិបាលនៅក្នុងប្រទេសនេះបានកើនឡើងដល់១០៤នាក់ក្នុងនោះមានសមាជិកសន្តិសុខ៨នាក់ ខណៈយ៉ាងហោចណាស់៦,០០០នាក់ផ្សេងទៀតរងរបួស។ ការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលដោយហិង្សាបានផ្ទុះឡើងនៅទីក្រុងបាដាត និងទីក្រុងដទៃទៀតចាប់តាំងពីថ្ងៃអង្គារ ថ្ងៃទី១ ខែតុលាដោយបានជំរុញឱ្យកងកំលាំងសន្តិសុខបាញ់គ្រាប់កាំភ្លើងពិត និងបាញ់ឧស្ម័នបង្ហូរទឹកភ្នែកចូលហ្វូងបាតុករ។ ការតវ៉ានេះ គឺជាការឆ្លើយតបទៅនឹងយុទ្ធនាការតាមអ៊ិនធរណេតដើម្បីបង្ហាញពីការខឹងសម្បារចំពោះស្ថានភាពកាន់តែយ៉ាប់យ៉ឺននៅក្នុងប្រទេសនេះដែលបណ្តាលមកពីកង្វះខាតសេវាកម្ម ការរីករាលដាលអំពើពុករលួយ និងអត្រាគ្មានការងារធ្វើខ្ពស់នៅក្នុងប្រទេសនេះ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here