ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩
ទួរគីបានបើកមូលដ្ឋាន និងវាយលុកតាមអាកាស នៅលើទឹកដី ដែលកាន់កាប់ដោយកងកម្លាំងដឹកនាំដោយឃឺដ នៅភាគខាងជើងប្រទេសស៊ីរី។ ជាមួយនេះអ្នកស្រុកបានចាប់ផ្តើមភៀសខ្លួនចេញពីតំបន់មួយចំនួន ហើយគេឃើញមានផ្សែងហុយចេញពីទីក្រុងនានាក្បែរព្រំដែនទៀតផង។ ប្រធានាធិបតីលោក Recep Tayyip Erdogan បាននិយាយថា ប្រតិបត្តិការនេះ គឺដើម្បីបង្កើតតំបន់មានសុវត្ថិភាព ដោយបោសសម្អាតកងជីវពលឃឺដ ដែលនឹងជាកន្លែងសម្រាប់ជនភៀសខ្លួនស៊ីរីផងដែរ។ សូមបញ្ជាក់ដែរថា កងជីវពលដឹកនាំដោយឃឺដជាសម្ព័ន្ធមិត្តសំខាន់របស់សហរដ្ឋអាមេរិក ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាម ប៉ុន្តែរដ្ឋបាលទីក្រុង Ankara ប្រទេសទួរគី ចាត់ទុកជាក្រុមភេរវករដោយសារតែក្រុមនេះពាក់ព័ន្ធជាមួយនឹងក្រុមឧទ្ទាមឃឺដ នៅក្នុងប្រទេសតួកគីតែម្តង ៕