បុរស ២ នាក់ត្រូវចោទប្រកាន់ពីបទកាន់កាប់កាំភ្លើងខ្លីដែលត្រូវគេរកឃើញនៅក្នុងផ្ទះល្វែងនៅ Jurong West

0

ប្រភព CNA ចុះផ្សាយថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០១៩

បុរសពីរនាក់ត្រូវបានចោទប្រកាន់នៅតុលាការកាលពីថ្ងៃព្រហស្បតិ៍ទី ១០ ខែតុលានេះទាក់ទងទៅនឹងកាំភ្លើងខ្លីផ្ទុកគ្រាប់ពេញ ហើយនេះគឺជាករណីដំបូងបំផុតក្នុងរយៈពេលមួយទសវត្សនេះ។ លោក Muhammad Ikram Abdul Aziz អាយុ ២៤ ឆ្នាំត្រូវចោទប្រកាន់ពីបទកាន់កាប់អាវុធដោយខុសច្បាប់ក្រោមច្បាប់ស្តីពីបទល្មើសអាវុធ។ គាត់ត្រូវចោទប្រកាន់ពីបទកាន់កាប់កាំភ្លើងខ្លី Shooters Sea Hawk ខុសច្បាប់មួយនៅក្នុងផ្ទះល្វែងជាន់ទី ៣ នៅប្លុក ៧៣១ ផ្លូវ ៧២ នៅ Jurong West កាលពីថ្ងៃទី ៨ ខែតុលា។ បុរសទី ២ ឈ្មោះ Amirul Asyraff Muhammad Junus អាយុ ២៥ ឆ្នាំត្រូវចោទប្រកាន់ពីបទរួមគំនិតជាមួយមនុស្សម្នាក់នេះក្នុងការកាន់កាប់ទៅលើអាវុធនេះ។ គាត់ត្រូវគេចោទប្រកាន់ថាបាននៅជាមួយលោក Ikram កាលពីខែកុម្ភៈឆ្នាំនេះ ខណៈពេលដែលលោក Ikram មានកាន់កាប់នូវអាវុធនេះ ហើយមានការសន្មតនូវហេតុផលដ៏ត្រឹមត្រូវដើម្បីដឹងថាគាត់មានកាន់កាប់អាវុធនេះ។ កាលពីថ្ងៃច័ន្ទនេះ ប៉ូលិសត្រូវដំណឹងចេញពីការិយាល័យគ្រឿងញៀនកណ្តាល (CNB) ថា ជនសង្ស័យម្នាក់អាយុ ២៤ ឆ្នាំមានដាក់អាវុធនៅជាប់ខ្លួន។ ប៉ូលិស និង CNB បានធ្វើប្រតិបត្តិការមួយកាលពីថ្ងៃអង្គារដើម្បីចាប់ខ្លួន Ikram នៅប្លុករបស់គាត់រស់នៅស្ថិតនៅក្នុងJurong West ។ ពួកគេរកឃើញកាំភ្លើងខ្លីនៅក្នុងផ្ទះល្វែងរបស់គាត់ ប៉ុន្តែមិនឃើញមានថ្នាំញៀនអ្វីនោះទេ។ យោងតាមសេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃពុធដោយប៉ូលិស និង CNB អោយដឹងថាលោក Amirul ត្រូវបានចាប់ខ្លួនមួយថ្ងៃក្រោយនៅតំបន់ Woodlands ៕

LEAVE A REPLY

Please enter your comment!
Please enter your name here