ប្រភព CNA ចុះផ្សាយថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០១៩
ក្រុមបាតុករពាក់ម៉ាស់មុខរាប់រយនាក់បានដើរក្បួនយាត្រារបស់ខ្លួននៅក្នុងតំបន់ពាណិជ្ជកម្មកណ្តាលនៅទីក្រុងហុងកុងនៅពេលថ្ងៃត្រង់នៅថ្ងៃសុក្រ (១១ តុលា) ដោយកាន់កាប់ផ្លូវហាយវេជាច្រើន និងរំខានចរាចរណ៍នៅទីក្រុងនេះ ហើយវានឹងបង្ករនូវភាពរំជើបរំជួលជាមួយនឹងភាពវឹកវរបន្ថែមទៀតនៅចុងសប្តាហ៍នេះ។ ការស្រែកទាមទារដ៏សំខាន់របស់ពួកគេ និងការបរិហារនូវអ្វីដែលពួកគេមើលឃើញថាជាភាពសាហាវឃោរឃៅរបស់ប៉ូលិស ហើយហ្វូងមនុស្សទាំងនេះបន្តការកាន់កាប់តាមដងផ្លូវជាច្រើនដោយសន្តិវិធីនៅក្នុងតំបន់ដែលមានផ្នែកហិរញ្ញវត្ថុខ្ពស់ដែលជាកន្លែងមានផ្នែកអចលទ្រព្យថ្លៃបំផុតមួយនៅលើពិភពលោកនេះមុនពេលដែលប៉ូលិសបានបំបែកពួកគេ។ សម្រាប់ប្រតិបត្តិការទៅលើប្រព័ន្ធមេត្រូនៅទីក្រុងហុងកុងគឺមានការបើកស្ថានីយ៍ទាំងអស់នៅពេលព្រឹកជាលើកដំបូងក្នុងមួយសប្តាហ៍នេះ មុនការតវ៉ាប្រឆាំងរដ្ឋាភិបាលមួយទៀតប្រឆាំងទៅនឹងរដ្ឋាភិបាល ស្របពេលដែលអង្គនីតិបញ្ញត្តិនៅក្នុងទីក្រុងនេះចាប់ផ្តើមដំណើរការបើកវគ្គដំបូងរបស់ខ្លួនចាប់តាំងពីក្រុមបាតុករធ្វើការវាយលុកអគារនេះកាលពីខែកក្កដារួចមក។ សមាជិកសភាប្រជាធិបតេយ្យបានស្រែកដាក់គ្នាមុនពេលចាប់ផ្តើមនៃសម័យប្រជុំដោយបញ្ជាក់ពីភាពតានតឹងនិងការបែងចែកជាច្រើននៅហុងកុងបន្ទាប់ពីរយៈពេល ៤ ខែនៃការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យដែលមានអំពើហិង្សាជាច្រើនបានកើតឡើង។ សមាជិកសភាខ្លះពាក់ម៉ាស់ខ្មៅនៅពេលពួកគេអង្គុយនៅក្នុងអង្គជំនុំជម្រះខណៈដែលអ្នកផ្សេងទៀតកាន់ខិត្តប័ណ្ណអានថា៖ “អំពើឃោរឃៅរបស់ប៉ូលិសនៅតែមាន តើយើងអាចមានការប្រជុំយ៉ាងដូចម្តេច?” មេដឹកនាំហុងកុងលោកស្រី Carrie Lam ហាមឃាត់ការពាក់ម៉ាស់បិទមុខកាលពីមួយសប្តាហ៍មុនដោយអំពាវនាវដល់មហាអំណាចជាច្រើនផងដែរ។ ការតវ៉ានេះធ្វើឱ្យទីក្រុងដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុនៅអាស៊ីធ្លាក់ចូលក្នុងវិបត្តិដ៏អាក្រក់បំផុតចាប់តាំងពីខ្លួនបានវិលត្រឡប់ពីការគ្រប់គ្រងរបស់អង់គ្លេសទៅចិនវិញក្នុងឆ្នាំ ១៩៩៧ ដែលជាបញ្ហាប្រឈមកំពុងតែក្តៅបំផុតសម្រាប់ប្រធានាធិបតីចិនលោក ស៊ីជីនពីង ចាប់តាំងពីលោកឡើងកាន់អំណាចក្នុងឆ្នាំ ២០១២ មក៕