អ្នកស្លាប់ក្នុងចលនាកុបកម្មឡើងដល់ ៧នាក់ និងមនុស្សច្រើនជាង ១ ៣០០នាក់រងរបួស

0

ការិយាល័យអ្នកស៊ើបអង្កេតសិទ្ធិមនុស្សសរសេរក្នុងសេចក្តីថ្លែងការណ៍មួយថា យ៉ាងហោចណាស់មានមនុស្សចំនួន ៧នាក់ស្លាប់ និងមនុស្សចំនួន ១ ៣៤០នាក់ផ្សេងទៀតរងរបួសក្នុងអំឡុងពេលមានបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលនៅប្រទេសអេក្វាឌ័រ(Ecuador) ដោយសារមានការប៉ះទង្គិចគ្នារវាងសកម្មជន និងប៉ូលិស។ ចាប់តាំងពីមានការតវ៉ាកើតឡើងនៅថ្ងៃទី៣ ខែតុលា មនុស្សប្រមាណ ១ ១២១នាក់ត្រូវគេចាប់យកទៅឃុំឃាំងហើយភាគច្រើនជាបុរស។ មុននោះ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៃប្រទេសអេក្វាឌ័រលោកស្រី មារៀ ផូឡា រ៉ូម៉ូ មានប្រសាសន៍ថាយ៉ាងហោចណាស់មានមន្រ្តីប៉ូលិសចំនួន ៨៦នាក់រងរបួសកំឡុងពេលចលនាប្រមូលផ្តុំគ្នា។ នៅថ្ងៃទី១ ខែតុលាប្រធានាធិបតីនៃប្រទេសអេក្វាឌ័រ លោកលេនីនម័រណូចុះហត្ថលេខាលើក្រឹត្យមួយស្តីពីការលុបចោលការឧបត្ថម្ភធនប្រេងឥន្ធនៈចាប់ផ្តើមពីថ្ងៃទី៣ ខែតុលា។ ការតវ៉ាផ្ទុះឡើងនៅប្រទេសអេក្វាឌ័រ ក្រោយមកចលនានោះបង្កឱ្យមានការប៉ះទង្គិចជាមួយប៉ូលិស។ លោកម័រណូប្រកាសពីស្ថានភាពអាសន្ននៅក្នុងប្រទេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here