មន្ទីរប៉ង់តាហ្គោននឹងដាក់សម្ពាធលើប្រទេសទួរគី

0

ប្រភពព័ត៌មានRT ផ្សាយថ្ងៃ១៤ ខែតុលា ឆ្នាំ២០១៩

មន្ទីរប៉ង់តាហ្គោនអះអាងថា ប្រតិបត្តិការរបស់ប្រទេសទួរគីនៅភាគសានប្រទេសស៊ីរីធ្វើឱ្យប៉ះពាល់ដល់យុទ្ធនាការរបស់សហរដ្ឋអាមេរិកក្នុងការប្រឆាំងនឹងភេរវករអ៊ីស្លាម ហើយក្រុងវ៉ាស៊ីនតោននឹងដាក់សំពាធលើក្រុងអានការ៉ា។ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោកម៉ាក   អេសផឺ ប្រកាសដកទ័ពអាមេរិកដោយចេតនាចេញពីភាគឥសានប្រទេសស៊ីរី ដោយស្តីបន្ទោសលើប្រទេសទួរគីថា ធ្វើឱ្យប៉ះពាល់ដល់បេសកកម្មប្រឆាំងនឹងឧទ្ទាម ISIS ក្នុងប្រទេសស៊ីរី។ ប្រទេសទួរគីផ្តល់ដំណឹងជាមុនជាច្រើនសប្តាហ៍អំពីផែនការរបស់ខ្លួនដល់សហរដ្ឋអាមេរិក និងប្រទេសមហាអំណាចក្នុងតំបន់ដើម្បីបង្កើតតំបន់សុវត្ថិភាពនៅភាគឥសានរបស់ប្រទេសស៊ីរី មុនពេលចាប់ផ្តើមប្រតិបត្តិការ “និទាឃរដូវ” នៅសប្តាហ៍មុន ហើយសហរដ្ឋអាមេរិកចាត់ទុកយុទ្ធនាការនោះថា ជាទង្វើធ្វេសប្រហែស និងពុំមានការទទួលខុសត្រូវ។ សហរដ្ឋអាមេរិកគំរាមកំហែងដាក់សំពាធលើទីក្រុងអានការ៉ាដោយធ្វើការដាក់ទណ្ឌកម្មទ្រង់ទ្រាយធំ  និងប្រកាសដំឡើងពន្ធ ៥០ភាគរយលើពន្ធដែកថែប។ ក្រោយពីប្រកាសដកកម្លាំងអាមេរិកចេញពីព្រំដែនស៊ីរីនៅសប្តាហ៍មុន លោកប្រធានាធិបតីដូណាល់ត្រាំគំរាមបំផ្លាញសេដ្ឋកិច្ចរបស់ប្រទេសទួរគី ប្រសិនបើប្រទេសនោះបន្តបោះជំហានទៅមុខ ដោយភាគីសហរដ្ឋអាមេរិកពុំបានពន្យល់ឱ្យច្បាស់ពីសកម្មភាពណាមួយរបស់ក្រុងអានការ៉ាដែលធ្វើឱ្យមានការខូចខាតដល់បេសកម្មរបស់ខ្លួននោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here