ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩
ក្រសួងការពារជាតិរុស្ស៊ីនិយាយនៅថ្ងៃអង្គារថា កងទ័ពអារ៉ាប់ស៊ីរីគ្រប់គ្រងពេញលេញលើទីក្រុងម៉ានបីច និងនៅតំបន់តាំងទីលំនៅក្បែរៗទីនោះ។ យោធារុស្ស៊ីនៅតែបន្តល្បាតនៅភាគពាយព្យនៃក្រុងម៉ានបីចខណៈមានការចូលរួមពីកងកម្លាំងប្រដាប់អាវុធស៊ីរី និងទួរគី។ យោងតាមប្រភពសេចក្តីថ្លែងការណ៍បញ្ជាក់ឱ្យដឹងថា កិច្ចសហប្រតិបត្តិការជាមួយភាគីទួរគីក៏មានដំណើរការផងដែរ។ ទីក្រុងម៉ានបីចមានទីតាំងស្ថិតនៅចម្ងាយប្រមាណ ៨៥គីឡូម៉ែត្រពីភាគខាងកើតនៃទីក្រុងអាឡិបប៉ូត្រូវអង្គភាពការពារប្រជាជនឃឺដរំដោះនៅខែសីហាឆ្នាំ២០១៦។ ទីក្រុងនោះធ្លាប់ជាទីតាំងដែលរដ្ឋអ៊ីស្លាមគ្រប់គ្រង។ នៅថ្ងៃទី៩ ខែតុលាប្រទេសទួរគីបើកយុទ្ធនាការយោធាថ្មីមួយនៅភាគខាងជើងប្រទេសស៊ីរីមានឈ្មោះថា“ប្រតិបត្តិការសន្តិភាពនិទាឃរដូវ” (Operation Peace Spring)៕









