កម្លាំងចម្រុះដឹកនាំដោយអាមេរិកនៅស៊ីរីបញ្ជាក់ថា ពួកគេចាកចេញពីក្រុងម៉ានបីច

0

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩

កម្លាំងចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកក្នុងប្រទេសស៊ីរីបញ្ជាក់នៅថ្ងៃអង្គារនេះថា ពួកគេដកកងទ័ពទាំងអស់ចេញពីទីក្រុងម៉ានបីច ខណៈដែលពេលនេះ ទីនោះត្រូវកម្លាំងរដ្ឋាភិបាលគ្រប់គ្រង។ អ្នកនាំពាក្យយោធានិយាយថា “កម្លាំងចម្រុះកំពុងអនុវត្តការដកទ័ពដោយចេតនាចេញពីភាគឥសាននៃប្រទេសស៊ីរី។ យើងនៅក្រៅក្រុងម៉ានបីច។” យោងតាមប្រសាសន៍របស់លោកវរសេនីយ៍ឯកម៉ីឡេស ប៉ី ខេចជីន បញ្ជាក់អោយដឹងថា កងទ័ពសហរដ្ឋអាមេរិកចាកចេញពីទីក្រុងម៉ានបីចជាផ្នែកមួយនៃការចាកចេញរបស់ពួកគេពីភាគឥសាននៃប្រទេសស៊ីរី។ ភ្នាក់ងារព័ត៌មាន APផ្សាយថា នៅរយៈពេលប៉ុន្មានម៉ោងក្រោយមកបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរីរាយការណ៍ថា កម្លាំងរដ្ឋាភិបាលចូលដល់កណ្តាលទីក្រុងម៉ានបីចរួច ពួកគេក៏បានលើកទង់ជាតិ។ តំបន់នោះធ្លាប់ជាកន្លែងឈរជើងរបស់កងទ័ពអាមេរិកសម្រាប់ការដើរល្បាត របស់ពួកគេនៅក្នុងតំបន់ចាប់តាំងពីឆ្នាំ២០១៧  ដើម្បីរារាំងការប្រឈមមុខគ្នារវាងកម្លាំងទួរគីនិងក្រុមអ្នកប្រយុទ្ធឃឺដ៕

LEAVE A REPLY

Please enter your comment!
Please enter your name here