តើបុរសនេះជាចំណាប់ខ្មាំងរបស់រុស្ស៊ីឬជាចារកម្ម?

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩

គ្រួសារអង់គ្លេសរបស់បុរសម្នាក់ ដែលរងការចោទប្រកាន់ពីបទចារកម្មនៅទីក្រុងមូស្គូបានអំពាវនាវឱ្យរដ្ឋាភិបាលអង់គ្លេសធ្វើកិច្ចការបន្ថែមទៀត ដើម្បីធានាការដោះលែងបុរសនោះ។ លោក Paul Whelan មានសញ្ជាតិអាមេរិក-អៀរឡង់-កាណាដា បានអះអាងថា លោកត្រូវបានរៀបចំដោយមិត្តលោកម្នាក់ដែលធ្វើការឱ្យស៊ើបការណ៍ប្រទេសរុស្ស៊ី។ លោកត្រូវបានចាប់ខ្លួនតាំងពីខែធ្នូមកម្លេះ នៅពេលនោះប្រទេសរុស្ស៊ីអះអាងថា លោកត្រូវបានគេចាប់ដោយមានដៃប្រឡាក់ឈាមជាមួយអាថ៌កំបាំងរបស់រដ្ឋផងដែរ។ ក៏ប៉ុន្តែជិត១០ខែក្រោយមកមេធាវីរបស់លោក Whelan បាននិយាយថា ពួកគេមិនបានឃើញភស្តុតាងណាមួយពីរឿងនោះទេ។ បើយោងតាមអ្នកនាំពាក្យការិយាល័យការបរទេសបានប្រាប់ BBC ថា យើងបានគាំទ្រលោក Whelan និងក្រុមគ្រួសារទាំងស្រុង ក្នុងការឃុំឃាំងលោកនៅទីក្រុងមូស្គូ ដោយបានទៅសួរសុខទុក្ខ ដើម្បីពិនិត្យមើលសុខុមាលភាព និងចូលរួមក្នុងការបង្ហាញខ្លួនរបស់លោកនៅក្នុងតុលាការ។ យើងបន្តការខ្វល់ខ្វាវអំពីការព្យាបាលរបស់លោកជាមួយនឹងអាជ្ញាធររុស្ស៊ី ក្រុមគោរពសិទ្ធិមនុស្សដែលស្របតាមកាតព្វកិច្ចអន្តរជាតិទៀតផង។ រាយការណ៍ដោយ អ្នកឆ្លើយឆ្លងព័ត៌មាន BBC នៅទីក្រុងម៉ូស្គូ លោកស្រី Sarah Rainford៕

LEAVE A REPLY

Please enter your comment!
Please enter your name here