ប្រភពព័ត៌មានTASS ផ្សាយថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩
លោកអេឡិច ហ្សានដឺ ប្រធានផ្នែកសន្តិសុខសហព័ន្ធរបស់សហព័ន្ធរុស្ស៊ីមានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍ថា ជនជាតិដើមមកពី ១០០ប្រទេសចូលរួមបង្កអរិភាពនៅក្នុងប្រទេសស៊ីរី។ ភេរវជន និងការវិលត្រឡប់ទៅកាន់ប្រទេសរបស់ពួកគេនាពេលបច្ចុប្បន្ននេះនឹងបង្កការគំរាមកំហែងធ្ងន់ធ្ងរបំផុតដល់សន្តិសុខអន្តរជាតិ។ គេចំណាយពេលវេលាច្រើន (នៅក្នុងសន្និសីទអន្តរជាតិលើកទី១៨ នៃសេវាកម្មពិសេស និងការអនុវត្តច្បាប់ដែលមានទំនាក់ទំនងភាពជាដៃគូជាមួយ FSB) ដើម្បីវាយតម្លៃស្ថានភាពនៅមជ្ឈឹមបូព៌ា។ លោកបត់នីកូប្រាប់បណ្តាញព័ត៌មាននៅថ្ងៃព្រហស្បតិ៍ថា រដ្ឋអ៊ីស្លាម (អង្គការភេរវករខុសច្បាប់នៅប្រទេសរុស្ស៊ី) រងការបរាជ័យលើផ្នែកយោធា ប៉ុន្តែយើងដឹងច្បាស់ថា យើងនឹងត្រូវចំណាយពេលយូរដើម្បីដោះស្រាយបញ្ហានេះ ពីព្រោះអំពើភេរវកម្ម និងរចនាសម្ព័ន្ធរបស់ពួកគេកំពុងមានការប្រែប្រួល។” គាត់មើលឃើញការគំរាមកំហែងដ៏អាក្រក់បំផុតនៅក្នុងការធ្វើចំណាកស្រុករបស់សកម្មប្រយុទ្ធចេញពីប្រទេស ស៊ីរីដើម្បីវិលត្រឡប់ទៅប្រទេសរបស់ពួកគេវិញ។ លោកបត់នីកូមានប្រសាសន៍ថា “កងកម្លាំងប្រដាប់អាវុធដ៏ច្រើនមកពីប្រហែល ១០០ប្រទេសបានចូលរួមបង្កអរិភាពជាមួយក្រុមភេរវករនៅក្នុងប្រទេសស៊ីរី។ ការធ្វើចំណាកស្រុករបស់ពួកគេទៅកាន់តំបន់ផ្សេងៗ និងប្រទេសនានានឹងក្លាយជាការគំរាមកំហែងដ៏អាក្រក់បំផុត។” សន្និសិទកាសែតនៅទីក្រុងសូជីធ្វើការពិចារណាលើវិធានការផ្សេងៗដើម្បីដោះស្រាយបញ្ហានោះ។ វិធីនៃការជម្លៀសក្រុមសកម្មប្រយុទ្ធតាមរយៈការធ្វើចំណាកស្រុក និងជាជនភៀសខ្លួនត្រូវលើកយកមកពិភាក្សា។ “គេយកចិត្តទុកដាក់ចំពោះតម្រូវការសម្រាប់ការបង្កើនប្រសិទ្ធភាពការងារត្រួតពិនិត្យនៅតាមព្រំដែន និងជូនដំណឹងដល់អ្នកដែលមកទទួលយកសេចក្តីជូនដំណឹងរបស់សេវាកម្មពិសេស។ សមាជិកទាំងនោះដូចជាទទួលបានការណែនាំយ៉ាងល្អនៅក្នុងវិធីសាស្រ្តនៃប្រតិបត្តិការប្រយុទ្ធ និងបង្កការគំរាមកំហែងដល់យើងទាំងអស់គ្នា” ប្រសាសន៍របស់លោកបត់នីកូ៕









