ទីក្រុង Damascus ប្រកាសថា ប្រជាជនស៊ីរីបានបង្រួបបង្រួមគ្នាប្រឆាំងនឹងការវាយលុករបស់តួកគី

0

ប្រភព RT ចុះផ្សាយថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០១៩

ក្នុងសេចក្តីថ្លែងការណ៍ដំបូងរបស់ខ្លួនចាប់តាំងពីការដាក់ពង្រាយកងទ័ពនៅក្នុងតំបន់ដែលត្រួតត្រាដោយឃឺដ ទីក្រុង Damascus និយាយកាលពីថ្ងៃព្រហស្បតិ៍ថា ស៊ីរីបានបង្រួបបង្រួមគ្នាប្រឆាំងនឹងការវាយលុករបស់តួកគីដែលឆ្លងកាត់ព្រំដែន នេះបើតាមការរាយការណ៍របស់ AFP។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA និយាយដោយដកស្រង់ចេញពីសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសថា“ រដ្ឋាភិបាលស៊ីរីសូមធ្វើការបដិសេធជាដាច់ខាត និងការថ្កោលទោសយ៉ាងខ្លាំងចំពោះការឈ្លានពានដោយតួកគី” ។ វាបញ្ជាក់ពីការរួបរួមគ្នារវាងប្រជាជនស៊ីរីប្រជាជនស៊ីរីទាំងអស់ និងការឯកភាពរបស់ពួកគេដែលមិនធ្លាប់មាននៅក្រោមទង់ជាតិរបស់ប្រទេសស៊ីរី” ។

សេចក្តីថ្លែងការណ៍បានចោទប្រកាន់ទីក្រុងអង់ការ៉ាពីបទបង្ក “ការស្លាប់ និងការបំផ្លិចបំផ្លាញ” នៅក្នុងការវាយលុកមួយដែលបង្ហាញពីគោលបំណង “ពង្រីកនិយម” របស់ទីក្រុងអង់ការ៉ា។ ទីក្រុង Damascus នៅថ្ងៃអាទិត្យនេះបានធ្វើកិច្ចព្រមព្រៀងជាមួយកងកម្លាំងឃឺដបន្ទាប់ពីលោកឃើញកងទ័ពជាច្រើនត្រូវដាក់ពង្រាយនៅផ្នែកខ្លះនៃភាគឥសានដែលគ្រប់គ្រងដោយក្រុមឃឺដរួមទាំងតំបន់សំខាន់ៗដូចជា Manbij និង Kobane ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here