អង្គការសហប្រជាជាតិ: ចំនួនជនស៊ីវិលស្លាប់នៅអាហ្វហ្គានីស្ថានមានការកើនឡើងខ្ពស់នៅក្នុងខែកក្កដា – កញ្ញា

0

ប្រភព RT ចុះផ្សាយថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០១៩

ទីភ្នាក់ងារជំនួយរបស់អង្គការសហប្រជាជាតិ UNAMA និយាយនៅក្នុងរបាយការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនជនស៊ីវិលដែលរងគ្រោះថ្នាក់នៅក្នុងប្រទេសអាហ្វហ្គានីស្ថានកើនឡើងដល់ ៤៣១៣ នាក់គិតចាប់ពីខែកក្កដាដល់ខែកញ្ញាឆ្នាំនេះ។

“ ចាប់ពីថ្ងៃទី ១ ខែកក្កដា ដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០១៩ នេះ UNAMA បានកត់ត្រាជនស៊ីវិលចំនួន ៤៣១៣ នាក់ (ស្លាប់ ១.១៧៤ នាក់ និងរបួសចំនួន ៣.១៣៩ នាក់) ។ នេះជាចំនួនជនស៊ីវិលដែលមានគ្រោះថ្នាក់ខ្ពស់បំផុតដែលអង្គការUNAMA កត់ត្រាទុកក្នុងត្រីមាសតែមួយចាប់តាំងពីការចាប់ផ្តើមរៀបចំឯកសារជាប្រព័ន្ធក្នុងឆ្នាំ ២០០៩ មក។

៩ ខែដំបូងនៃឆ្នាំ ២០១៩ មានជនស៊ីវិល ២.៥៦៣ នាក់ស្លាប់ និង ៥.៦៧៦ នាក់ទៀតរងរបួសដែលជាកម្រិតនៃអំពើហឹង្សាប្រហាក់ប្រហែលនឹងរយៈពេលដូចគ្នាដែលចាប់ផ្តើមពីឆ្នាំ ២០១៤ ដែលជាឆ្នាំដែលសហរដ្ឋអាមេរិកបញ្ចប់យុទ្ធនាការយោធារបស់ខ្លួននៅក្នុងប្រទេសរួចមក។ អ្នកស្លាប់និងរបួសស្ទើរតែពាក់កណ្តាលគឺបណ្តាលមកពីការបំផ្ទុះគ្រាប់បែក និងការវាយប្រហារតាមអាកាស៕

LEAVE A REPLY

Please enter your comment!
Please enter your name here