ប្រធានសភាអ៊ឺរ៉ុបនិយាយថា កិច្ចចរចាសមាជិកភាពរបស់សហភាពអ៊ឺរ៉ុបរបស់ប្រទេសទួរគីគួរតែត្រូវផ្អាក

0

ប្រភព RT ចុះផ្សាយថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០១៩

ប្រធានសភាអឺរ៉ុបលោក David Sassoli នៅថ្ងៃព្រហស្បតិ៍នេះបានអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹងរបស់សហភាពអឺរ៉ុបប្រឆាំងនឹងប្រទេសទួរគីដោយសារតែការឈ្លានពានរបស់ទីក្រុងអង់ការ៉ានៅភាគខាងជើងនៃប្រទេសស៊ីរីរួចមក។

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័ររាយការណ៍ថា លោក Sassoli ក៏ប្រាប់មេដឹកនាំរបស់សហភាពអ៊ឺរ៉ុបថា ការពិភាក្សាសមាជិកភាពរបស់ប្រទេសទួរគីជាមួយប្លុកមួយនេះគួរតែត្រូវបានផ្អាក។ អ្នកនយោបាយឆ្វេងនិយមកណ្ដាលរូបនេះប្រាប់អ្នកយកព័ត៌មាននៅទីក្រុងប្រ៊ុចសែលថា “ការដាក់ទណ្ឌកម្មគួរតែតឹងរ៉ឹងជាងមុន និងរួមបញ្ចូលទាំងកិច្ចសន្យាដែលមានស្រាប់ផងដែរ”។

កាលពីដើមសប្តាហ៍នេះរដ្ឋាភិបាលសហភាពអ៊ឺរ៉ុបប្តេជ្ញាចិត្តមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងអាវុធថ្មីជាមួយប្រទេសទួរគីនោះទេ ហើយថែមទាំងមិនបានចាត់វិធានការណាមួយលើកិច្ចព្រមព្រៀងដែលមានស្រាប់ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here