លោក Assad និយាយថា ប្រទេសស៊ីរីនឹងឆ្លើយតបចំពោះការឈ្លានពានរបស់ប្រទេសទួរគីនៅផ្នែកណាមួយនៃប្រទេសនេះ

0

ប្រភព RT ចុះផ្សាយថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០១៩

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានដកស្រង់សម្តីប្រធានាធិបតី Bashar Assad ដែលបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសស៊ីរីនឹងឆ្លើយតបចំពោះការឈ្លានពានរបស់ប្រទេសទួរគីនៅផ្នែកណាមួយនៃទឹកដីរបស់ខ្លួនដោយមានមធ្យោបាយស្របច្បាប់ទាំងអស់។

ការអត្ថាធិប្បាយនេះធ្វើឡើងបន្ទាប់ពីមានកិច្ចព្រមព្រៀងរវាងក្រុងដាម៉ាស់ (Damascus) និងកងកំលាំងប្រជាធិបតេយ្យស៊ីរីដឹកនាំដោយឃឺដដើម្បីប្រឆាំងនឹងការវាយប្រហារដែលបានចាប់ផ្តើមដោយប្រទេសទួរគីនៅភាគឥសាននៃប្រទេសស៊ីរីកាលពីសប្តាហ៍មុននេះ។

ប្រធានាធិបតីរបស់ប្រទេសទួរគីលោក Recep Tayyip Erdogan និងអនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក Mike Pence បានជួបប្រជុំគ្នាកាលពីថ្ងៃព្រហស្បតិ៍ដើម្បីពិភាក្សាពីការវាយលុកផ្នែកយោធារបស់ទីក្រុងអង់ការ៉ានៅភាគឥសាននៃប្រទេសស៊ីរីនេះ បើយោងតាមការបញ្ជាក់របស់ប្រធានាធិបតីនៃប្រទេសទួរគី។

ទីភ្នាក់ងារព័ត៌មានរ៉យទ័រនិយាយថាលោក Pence ត្រូវគេរំពឹងថានឹងជំរុញឱ្យប្រទេសទួរគីបញ្ឈប់ការវាយលុករបស់ខ្លួនប្រឆាំងនឹងក្រុមប្រយុទ្ធឃឺដនៅភាគឥសាននៃប្រទេសស៊ីរីមួយថ្ងៃ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ (Donald Trump) បានគំរាមដាក់ទណ្ឌកម្មធ្ងន់ៗលើប្រតិបត្តិការនេះរួចមក៕

LEAVE A REPLY

Please enter your comment!
Please enter your name here