ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩
ប្រទេសទួរគីបញ្ជាក់ថា ប្រទេសរបស់ខ្លួនឈានដល់កិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិកស្តីពីការបញ្ឈប់ប្រតិបត្តិការយោធាជាបណ្តោះអាសន្នក្នុងការប្រឆាំងនឹងកងជីវពលដឹកនាំដោយក្រុមឃឺដនៅភាគខាងជើងប្រទេសស៊ីរី ប៉ុន្តែពួកគេមិនចាត់ទុកករណីនោះថា ជាបទឈប់បាញ់គ្នាទេ ហើយពួកគេបន្ថែមថា នឹងនៅតែបន្តផែនការរបស់ពួកគេ។ រដ្ឋមន្រ្តីក្រសួងការបរទេសលោកមេឡុត កាវុសុឡូប្រកាសថា “ប្រតិបត្តិការសន្តិភាពនិទាឃរដូវ” ធ្វើឡើងដោយប្រើរយៈពេលពេល ៥ថ្ងៃ។ ប្រតិបត្តិការនោះធ្វើឡើងខណៈពេលដែលអនុប្រធានាធិបតីសហរដ្ឋអាមេរិកលោកម៉ៃ ផេន និងរដ្ឋមន្រ្តីក្រសួងការបរទេសលោកម៉ៃ ប៉ុមផែវ កំពុងធ្វើទស្សនកិច្ចនៅទីក្រុងអ៉ានការ៉ា ផ្តល់ព័ត៌មានដូចគ្នាដល់អ្នកសារព័ត៌មាននៅទីនោះ។ នៅពេលនិយាយថា កងទ័ពទួរគីពិតជានឹងបញ្ឈប់ការលុកលុយបន្ថែមទៀត ហើយអនុញ្ញាតឱ្យកងជីវពល YPG ឃឺដ(ទីក្រុងអ៉ានការ៉ាហៅថាជា“ អង្គការភេរវករ”) ចាកចេញពីតំបន់សុវត្ថិភាពនោះ លោកកាវុសុឡូនៅតែបដិសេធមិនចាត់ទុកថា ករណីនោះជាបទឈប់បាញ់គ្នា។ លោកប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា រឿងបែបនេះអាចធ្វើទៅបានរវាងភាគីស្របច្បាប់ពីរ។ លោកបន្ថែមថា ប្រទេសទួរគីមានបំណងបន្តយុទ្ធសាស្ត្រដំបូងរបស់ខ្លួន និងបង្កើតតំបន់សុវត្ថិភាពដែលមានចម្ងាយ ៣២គីឡូម៉ែត្រនៅតាមបណ្តោយព្រំដែនជាមួយប្រទេសស៊ីរី ដែលលាតសន្ធឹងពីទន្លេអឺប្រាតរហូតដល់ព្រំប្រទល់ប្រទេសស៊ីរីជាមួយប្រទេសអ៊ីរ៉ាក់។ លោកបន្ថែមថា ក្រោមកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក តំបន់នោះនឹងត្រូវកងទ័ពទួរគីគ្រប់គ្រង។ ផ្នែកមួយទៀតនៃកិច្ចព្រមព្រៀងមានពាក់ព័ន្ធនឹងការប្រមូលផ្តុំអាវុធធុនធ្ងន់ទាំងអស់ពី YPG (កម្លាំងសំខាន់របស់ SDF ដឹកនាំដោយឃឺដ) និងការបំផ្លាញទីតាំងរបស់ពួកគេនៅក្នុងតំបន់។ លោកកាវុសុឡូបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសទួរគីមិនបានផ្តល់ការធានាណាមួយដល់កម្លាំងសហរដ្ឋអាមេរិកលើជោគវាសនារបស់ទីក្រុងកូបានីនោះទេ (ក្រុមឃឺដរំដោះនៅឆ្នាំ ២០១៥ ពីរដ្ឋអ៊ីស្លាម)។ ស្របពេលជាមួយគ្នានេះលោកលើកឡើងថា ប្រទេសទួរគីពិតជាមានផែនការពិភាក្សាអំពីជោគវាសនារបស់ទីក្រុងនានានៅក្នុងតំបន់មានសុវត្ថិភាពដូចជាក្រុងម៉ានប៊ីជក្នុងកិច្ចប្រជុំនាពេលខាងមុខរវាងប្រធានាធិបតីលោករ៉េស៊ីប តៃយ៉ីប អឺដូហ្គេន និងមេដឹកនាំរុស្ស៊ី លោកវ្លាឌីមៀរ ពូទីន សូជី។ ការផ្អាកអរិភាពទទួលបានការសាទរពីលោកប្រធានាធិបតីដូណាល់ត្រាំថាជាលទ្ធផលដ៏អស្ចារ្យ ។ ដោយសានៅតែមានមន្ទិលសង្ស័យ លោកអះអាងថា ទណ្ឌកម្មដែលសហរដ្ឋអាមេរិកដាក់លើទីក្រុងអ៉ានការ៉ាលើប្រតិបត្តិការយោធាគឺមិនមានភាពចាំបាច់ទៀតទេ ហើយលោកនឹងដកទណ្ឌកម្មនោះចេញយ៉ាងឆាប់រហ័ស។ លោកអឺដូហ្គេនចាប់ផ្តើមធ្វើប្រតិបត្តិការ “សន្តិភាពនិទាឃរដូវ” នៅថ្ងៃទី៩ ខែតុលាដោយបង្កើតទំនាក់ទំនងរវាងទីក្រុងអ៉ានការ៉ាជាមួយទីក្រុងវ៉ាស៊ីនតោន ដោយចាត់ទុកកងកម្លាំងឃឺដជាសម្ព័ន្ធមិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងរដ្ឋអ៊ីស្លាម។ លោកត្រាំធ្វើការគំរាមម្តងហើយម្តងទៀតដល់ប្រទេសទួរគីថានឹងបំផ្លាញសេដ្ឋកិច្ចទួរគី ប្រសិនបើកម្លាំងទួរគីធ្វើអ្វីដែលក្រុងវ៉ាស៊ីនតោនចាត់ទុកថា ដល់ដែនកំណត់។ ឥឡូវនេះភាពតានតឹងហាក់ដូចជាមានសភាពធូរស្រាលបន្តិច នៅពេលដែលលោកត្រាំថ្លែងអំណរគុណដល់លោកអឺដូហ្គេនចំពោះការសម្រេចចិត្តរបស់គាត់លើបណ្តាញធ្វីធឺ ដោយលោកសរសេរថាដំណើរទស្សនកិច្ចរបស់មេដឹកនាំទួរគីទៅកាន់សហរដ្ឋអាមេរិកនៅខែក្រោយចាប់ផ្តើមមានដំណើរការហើយ៕
