ប្រភព RT ចុះផ្សាយថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៩
OLOnews បានរាយការណ៍ដោយដកស្រង់សំដីរបស់លោក Attaullah Khogyani អ្នកនាំពាក្យអភិបាលខេត្តថា យ៉ាងហោចណាស់មនុស្ស ៦២ នាក់ត្រូវសម្លាប់ និងមនុស្សជិត ៦០ នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការផ្ទុះពីរលើកនៅខាងក្នុងវិហារអ៊ីស្លាមមួយក្នុងខេត្ត Nangarhar ក្នុងពេលអធិដ្ឋានកាលពីថ្ងៃសុក្រនេះ។
វិហារអ៊ីស្លាមស្ថិតនៅក្នុងតំបន់ Jaw Daraនៃស្រុក Haska Meynaនៃខេត្ត Nangarhar។ យោងតាមមន្រ្តីបានអោយដឹងថា គ្រឿងផ្ទុះជាច្រើនត្រូវបានដាក់នៅខាងក្នុងវិហារអ៊ីស្លាមនេះ និងបំផ្ទុះនៅពេលដែលអ្នកគោរពបូជាកំពុងអធិដ្ឋាន។
អ្នកនាំពាក្យប្រធានាធិបតីគឺលោក Sediq Sediqqi បានថ្កោលទោសការបំផ្ទុះគ្រាប់បែកនៅក្នុងប្រព័ន្ធធ្វីតធឺរមួយនិងអំពាវនាវឱ្យក្រុមតាលីបង់បន្តគោលដៅវាយប្រហារទៅលើជនស៊ីវិលជាច្រើនថែមទៀត។ យ៉ាងណាមិញ ក្រុមតាលីបង់បដិសេធទទួលខុសត្រូវចំពោះការផ្ទុះនេះ៕









