ប្រភព RT ចុះផ្សាយថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៩
ប្រធានាធិបតី Emmanuel Macronនិយាយកាលពីថ្ងៃសុក្រថា ប្រទេសបារាំងមិនចង់ឃើញការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុបបន្តការពន្យារពេលហួសថ្ងៃទី ៣១ ខែតុលានោះទេខណៈពេលដែលកិច្ចព្រមព្រៀងនេះនឹងត្រូវឈានមកដល់នោះ។
ប្រធានាធិបតីបារាំងនិយាយថា “ខ្ញុំគិតថាកាលបរិច្ឆេទថ្ងៃទី ៣១ ខែតុលាគួរតែជាពេលវេលាដែលត្រូវគោរព។ ខ្ញុំមិនគិតថាពេលវេលាកំណត់ថ្មីគួរតែត្រូវបានផ្តល់ឱ្យនោះទេ។ យើងត្រូវបញ្ចប់ការចរចាទាំងនេះហើយចាប់ផ្តើមចរចារទំនាក់ទំនងនាពេលអនាគត”។
លោក Macron ក៏និយាយផងដែរបន្ទាប់ពីកិច្ចប្រជុំកំពូលរបស់សហភាពអឺរ៉ុបនៅទីក្រុងប្រ៊ុចសែលថា នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson ដែលបានភ្ជាប់កិច្ចព្រមព្រៀង Brexit ជាមួយសហភាពអឺរ៉ុបកាលពីថ្ងៃព្រហស្បតិ៍ត្រូវគេមើលស្រាលផងដែរ។
រ៉យទ័រដកស្រង់សម្តីរបស់លោក Macron ថា“ ពេលខ្លះគាត់អាចជាមនុស្សមានចរិតចម្រុះពណ៌ ប៉ុន្តែពេលខ្លះយើងទាំងអស់គ្នាក៏ដូចនេះដែរ។ គាត់មានកំហឹង ប៉ុន្តែគាត់ជាមេដឹកនាំដែលមានចក្ខុវិស័យយុទ្ធសាស្រ្តពិតប្រាកដ។ អ្នកដែលមិនជ្រើសរើសយកគាត់គឺខុសហើយ!”៕
