លោក Trump បញ្ជាក់ថា លោក Perry នឹងលាឈប់ពីតំណែងនៅចុងឆ្នាំនេះ

0

ប្រភព RT ចុះផ្សាយថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៩

បន្ទាប់ពីការបញ្ជាក់ថារដ្ឋមន្រ្តីក្រសួងថាមពលលោក Rick Perry នឹងលាលែងពីតំណែងនៅចុងឆ្នាំនេះ ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ ប្រកាសតែងតាំងលោកអនុរដ្ឋមន្រ្តី Dan Brouillette ឱ្យទទួលតំណែងជំនួសលោក Rick Perry ហើយហៅបុរសនោះថាជា“មនុស្សប្រកបដោយវិជ្ជាជីវៈ” ដែលមានបទពិសោធន៍ខ្ពស់“ មិនអាចប្រៀបផ្ទឹមបាន” នៅក្នុងវិស័យនេះ។

លោក Perry គឺជាសមាជិកដំបូងនៃគណៈរដ្ឋមន្រ្តី ហើយកាលពីពេលមុននេះលោកបានបម្រើការជាអភិបាលរដ្ឋតិចសាស់។ លោក Trump និយាយថាគាត់នឹង “ស្វែងរកផលប្រយោជន៍ផ្សេងទៀត” ហើយលោកបន្ថែមថា លោក Perry បំពេញការងារដ៏ឆ្នើម ហើយហៅគាត់ថាជាមិត្តភក្តិថែមទៀតផង។

បុរសដែលមានដើមកំណើតនៃរដ្ឋ Louisiana, Brouillette បានបម្រើការនៅក្នុងកងទ័ពសហរដ្ឋអាមេរិកមុនពេលផ្លាស់ទៅកាន់ Capitol Hill ដើម្បីធ្វើការឱ្យសមាជិកសភាលោក Billy Tauzin ដោយជួយសរសេរអ្វីដែលនឹងក្លាយជាច្បាប់គោលនយោបាយថាមពលសម្រាប់ឆ្នាំ ២០០៥ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here